ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រសួងសុខាភិបាល សម្តែងក្តីព្រួយបារម្ភ ខណៈប្រទេសកម្ពុជា កំពុងប្រែប្រួលអាកាសធាតុ កំដៅ

ភ្នំពេញ: កំដៅនៅលើផ្ទៃប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងនៅក្នុងសាកលលោក មានការកើនឡើង ខុសប្លែកពីធម្មតា ដែលអាចមានផលប៉ះពាល់ដល់ស្លាប់ ដោយសារ បញ្ហាជម្ងឺបេះដូង និងសួត និងអាចមានជំងឺផ្សេងៗ ដូចជា ជំងឺរាករូស ឬកង្វះចំណីអាហារ គួរឱ្យព្រួយបារម្ភ។ នេះបើយោងតាម សេចក្តីប្រកាសចេញពីក្រសួង សុខាភិបាល នៅថ្ងៃទី២៦ មេសា ២០១៦ នេះ។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាប និងណែនាំជូនសាធារណជនទូទៅ នូវ រោគសញ្ញា ដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំងពេក ដូចជា អស់កម្លាំងខ្លាំងដោយសារកំដៅថ្ងៃ រមួលក្រពើដោយសារកំដៅថ្ងៃខ្លាំង ការប៉ះពាល់សសៃឈាមក្នុងខួរក្បាលដោយសារតែក្តៅខ្លាំងពេក ដែលសុទ្ធសឹងជាកត្តា គួរឱ្យព្រួយបារម្ភ ផងដែរ៕

photo_2016-04-26_17-53-21

មតិយោបល់