ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បង្ហោះរូបអាក្រាតលើផេកហ្វេសប៊ុក គំរាមទារប្រាក់២០ម៉ឺនរៀល

ភ្នំពេញ: នារីវយ័ក្មេងម្នាក់ ត្រូវបានម្ចាស់ Account fackbook ឈ្មោះ ដា រិទ្ធ បែកស្លុយ បានបង្ហោះរូបភាពអាក្រាតកាយរបស់នាងជាច្រើសសន្លឹក ដើម្បីគំរាមទារប្រាក់ពីនាងចំនួន២០ម៉ឺនរៀលជាថ្នូរមិនបង្ហោះរូបអាក្រាតកាយរបស់នាងបន្ថែមទៀត។

ក្រោយពីបានឃើញ Account fackbook ឈ្មោះ ដា រិទ្ធ បែកស្លុយ បង្ហោះរូបនាង នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ នារីរងគ្រោះឈ្មោះ ម រ ដ អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរម៉ាស្សា និងប្តីឈ្មោះ លី រូស្សា អាយុ២០ឆ្នាំ មុខរបរជាអ្នក order នៅក្នុងក្លិបCity បាននាំគ្នាមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ ប៉ុន្តែដោយសមត្ថកិច្ចជាប់រវល់ពេក ពួកគាត់ក៏បានដឹកគ្នាមកដាក់ពាក្យបណ្តឹងនៅអាវុធហត្ថរាជនីភ្នំពេញវិញ។

បើយោងតាមសម្ដីនារីរងគ្រោះខាងលើបានរៀបរាប់ប្រាប់ Post news ឲ្យដឹងថា រូបនាង និងបុរសកំហូចខាងលើ ដែលជាម្ចាស់ Account ឈ្មោះ ដា រិទ្ធបែកស្លុយ ធ្លាប់បានបបួលនាងទៅបន្ទប់ជួលរបស់គេនៅម្តុំវត្តសាមគ្គីរង្ស៊ីថា ទៅជប់លៀង ពេលដែលនាងទៅដល់បន្ទប់ពុំឃើញមានភ្ញៀវនណាម្នាក់មកចូលរួមឡើយ ដោយឃើញឱកាសស្ងាត់ ជនកំហូចរូបនោះ បានចាប់ផ្តួលរូបនាងទៅលើគ្រែពួក ហើយវាយប្រតាយប្រតប់រហូតដល់នាងសន្លប់បាត់បង់ស្មារតី ពេលនាងដឹងខ្លួនវិញ ស្រាប់តែឃើញខ្លួននាងអាក្រាតកាយ មិនដឹងថា ជនខាងលើបានធ្វើសកម្មភាពអ្វីខ្លះនោះទេ ព្រោះនាងសន្លប់បាត់ទៅហើយ។

រហូតមកដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នា២០១៦ជនកំហូចខាងលើបាន Call ទូរស័ព្ឌគំរាមទារលុយនាងចំនួន២០ម៉ឺនរៀល ជាថ្នូរនិងការមិនបង្ហោះរូបភាពអាក្រាតកាយរបស់នាង ទើបពេលនោះនាងដឹងថា ក្នុងពេលដែលនាងសន្លប់ ជននេះបានថតរូបភាពនាងក្នុងស្ថានភាពអាក្រាតកាយ។ ហើយជននោះ បានតេមករូបនាងតាំងពីព្រឹករហូតដល់រសៀល ដោយនាងបានសុំអង្វរថា គ្មានលុយទេ តែជននោះនៅតែតេមកដដែលៗ។

ដោយនាងថា អត់ទាន់មានលុយទេថ្ងៃនេះ ទើបជនកំហូតនេះ បានបង្ហោះរូបភាពអាក្រាតកាយរបស់នាងតែម្តង ហើយក៏សម្រេចចិត្តមកប្ដឹងសមត្ថកិច្ចជួយអន្តរាគមន៍ ដើម្បីស្វែងរកជនកំហូចយកមកចាត់ការតាមផ្លូវច្បាប់៕

//youtu.be/Ct-vryWZYK0

បង្ហោះរូបអាក្រាតកាយ (13)

បង្ហោះរូបអាក្រាតកាយ (2)

បង្ហោះរូបអាក្រាតកាយ (3)

បង្ហោះរូបអាក្រាតកាយ (4)

បង្ហោះរូបអាក្រាតកាយ (5)

បង្ហោះរូបអាក្រាតកាយ (7)

បង្ហោះរូបអាក្រាតកាយ (8)

បង្ហោះរូបអាក្រាតកាយ (9)

បង្ហោះរូបអាក្រាតកាយ (11)

បង្ហោះរូបអាក្រាតកាយ (12)

មតិយោបល់