ព័ត៌មានជាតិ

Update: ក្រោយបំផ្ទុះគ្រាប់បែកនៅភ្នំពេញ សមត្ថកិច្ចស្គាល់អត្តសញ្ញាណជនរងគ្រោះហើយ

ភ្នំពេញ: បន្ទាប់ពីមានហេតុការណ៍បោកគ្រាប់បែកកក្រើកក្នុងទឹកដីខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោងជិត ៨យប់ ថ្ងៃទី០៦ ខែកញ្ញានេះ សមត្ថកិច្ចស្គាល់អត្តសញ្ញាណជនរងគ្រោះហើយ។

ជនរងគ្រោះ ឈ្មោះ ទី១ ឈ្មោះ ចាន់ វណ្ណី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ, ទី២ ឈ្មោះ មុីង ហុីវ អាយុ៣៨ឆ្នាំ ភេទប្រុស ជនជាតិវៀតណាម និងទី៣ ឈ្មោះ ដា មិនដ្រា ៣២ឆ្នាំ ភេទប្រុស ជនជាតិឥណ្ឌា ស្នាក់នៅផ្ទះជួល លេខ៤៥AE2 ផ្លូវ៣៥០ ម្តុំទួលស្លែង មុខរបរគ្រូបង្រៀនភាសាអង់គ្លេស របួសដៃស្តាំ ចង្កេះនិងច្រមុះ។

សូមជំរាបផងដែរថា ហេតុការណ៍នេះ បានកើតឡើងនៅផ្លូវ១៦៣ សង្កាត់បឹងកេងកង៣ ខណ្ឌចម្ការមន។ បើតាមសាក្សីបាននិយាយថា គេបានឃើញជនសង្ស័យជិះរថយន្តម៉ាកហាយលែនឌ័រពណ៌ខ្មៅមួយគ្រឿងតាមបណ្តោយផ្លូវលេខ ១៦៣ បានគប់គ្រាប់បែកចូលក្រោមរថយន្តម៉ាកលុចស៊ីសពណ៌ស បណ្តាលឲ្យរថយន្តនោះបែកកង់ និងបែកកញ្ចប់ បណ្តាលឲ្យមនុស្ស ០៣នាក់របួស រួមទាំងរថយន្ត ៣​ ទៅ៤គ្រឿងដែលចតនៅជិតនោះរងការខូចខាតផងដែរ ក្រោយមក រថយន្តរបស់ជនបង្កក៏បានបន្ថែមល្បឿនបើកគេចបាត់ស្រមោលតែម្តង៕

photo_2016-09-06_23-27-44

photo_2016-09-06_23-28-18

photo_2016-09-06_22-50-41

photo_2016-09-06_22-50-46

photo_2016-09-06_22-50-49

photo_2016-09-06_22-50-53

photo_2016-09-06_22-50-58

photo_2016-09-06_22-51-02

photo_2016-09-06_21-03-00

photo_2016-09-06_21-03-04

photo_2016-09-06_21-03-08

photo_2016-09-06_21-19-24

photo_2016-09-06_21-19-27

photo_2016-09-06_20-13-59

photo_2016-09-06_20-14-02

photo_2016-09-06_20-19-26

photo_2016-09-06_20-19-33

photo_2016-09-06_20-23-56

photo_2016-09-06_20-24-00

photo_2016-09-06_20-41-07

photo_2016-09-06_20-41-12

photo_2016-09-06_20-41-15

photo_2016-09-06_20-41-17

photo_2016-09-06_20-41-26

photo_2016-09-06_20-44-01

photo_2016-09-06_20-44-04

មតិយោបល់