ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អាមេរិក នឹងបញ្ជូនយោធារាប់រយនាក់ទៀត ទៅប្រទេសស៊ីរី ដើម្បីហ្វឹកហ្វឺនទ័ពជំនាញ

អាមេរិក: ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានប្រកាសថា នឹងបញ្ជូនយោធាជំនាញ ប្រមាណ ២៥០នាក់បន្ថែមទៀតទៅកាន់ប្រទេសស៊ីរី ដើម្បីហ្វឹកហ្វឺនជំនាញដល់ក្រុមសកម្មប្រយុទ្ធ នៅទីនោះក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ISIS។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានអង់គ្លេស នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០១៦។

បើគិតពីការបន្ថែមចំនួនទ័ពជំនាញលើកនេះ គឺនឹងធ្វើឲ្យវត្តមានទ័ពអាមេរិកសរុបនៅប្រទេសស៊ីរី កើនដល់ ៣០០នាក់ហើយ ប៉ុន្តែពួកគេ មិនបានធ្វើការចូលរួមប្រយុទ្ធនោះទេ ដោយគ្រាន់តែធ្វើការ ហ្វឹកហ្វឺនដល់ក្រុមសកម្មប្រយុទ្ធ អំពីរបៀបប្រើប្រាស់សព្វាវុធ និង យុទ្ធសាស្ត្រសង្គ្រាមតែប៉ុណ្ណោះ។

ការបន្ថែមទ័ពអាមេរិកនៅស៊ីរី បានកើតឡើងស្របពេលដែលមានសេចក្តីរាយការណ៍ថា កងកម្លាំង និង ទឹកដីដែលពួក ISIS គ្រប់គ្រងតាំងពីចុងឆ្នាំ ២០១៤ រហូតដល់ ២០១៥នោះ ត្រូវបានគេរឹបអូសបានមក វិញយ៉ាងហោចណាស់ ៤០ភាគរយហើយ ដែលនេះបង្ហាញថាកម្លាំងស្នូលរបស់ ISIS កំពុងតែថម ថយដោយសារតែការវាយប្រហារ របស់កងទ័ពសម្ព័ន្ធមិត្តអាមេរិក៕

photo_2016-04-25_11-25-55 photo_2016-04-25_11-25-56

មតិយោបល់