កូរ៉េៈ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលកាលពីថ្ងៃទី ១២ ខែមិថុនាកន្លងទៅ នៅប្រទេសសិង្ហបុរី រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មនុស្សមួួយចំនួនជឿជាក់ថា បទឈប់បាញ់គ្នា ដើម្បីបញ្ចប់សង្គ្រាមកូរ៉េក្នុងឆ្នាំ ១៩៥៣ នឹងត្រូវជំនួសដោយសន្ធិសញ្ញាសន្តិភាពជាផ្លូវការ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។
ក្រោយកិច្ចប្រជុំកំពូល រយៈពេលពីរខែកន្លងមក បានធ្វើឲ្យសន្ទុះផ្នែកការទូតប្រទេសទាំងពីរ ហាក់ដូចជាបានទម្លុះជញ្ជាំងនៃភាពមិនចុះសម្រុងគ្នា។
ក្រុងព្យុងយ៉ាងជឿជាក់ថា ការបញ្ឈប់ការធ្វើតេស្តកម្មវិធីនុយក្លេអ៊ែរ រួមទាំងមីស៊ីល នឹងពន្លត់ភ្លើងនៅក្នុងតំបន់ ហើយចាប់ផ្តើមដំណើរការនៃការវិលត្រឡប់ទាហានអាមេរិក ដែលនៅតែសេសសល់ពីសង្គ្រាមកូរ៉េទៅប្រទេសពួកគេវិញ ដើម្បីបំពេញបន្ថែមលើវិធានការកសាងទំនុកចិត្ត សម្រាប់កិច្ចព្រមព្រៀងប្រទេសទាំងពីរ។
ដោយក្រុងព្យុងយ៉ាងនៅពេលនេះ កំពុងទាមទារឲ្យមានវឌ្ឍនភាពលើមាត្រា ដែលមានចែងក្នុងកិច្ចព្រមព្រៀង ក៏ដូចជាការអំពាវនាវឲ្យអាមេរិក ដកទ័ពខ្លួនចេញ ដើម្បីឆ្ពោះទៅរកការបង្កើតរបបសន្តិភាពមួយ៕
មតិយោបល់