អាមេរិកៈ ទីភ្នាក់ងារការពារមីស៊ីលអាមររិក បានបញ្ជាក់ថា គម្រោងដាក់ពង្រាយប្រព័ន្ធស្ទាក់មីស៊ីលចុងក្រោយ នៅមូលដ្ឋានផ្ទាល់ដីរបស់អាមេរិក ដើម្បីការពារប្រទេសពីការវាយប្រហារ ដោយអាវុធនុយក្លេអ៊ែរនោះ ត្រូវបានបញ្ចប់ហើយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
ទាក់ទងទៅនឹងប្រសិទ្ធភាពនៃប្រព័ន្ធនេះ ក៏មានចម្ងល់លើកទ្បើងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែបន្តស្នើសុំឲ្យមានការពង្រីកវាបន្ថែមទៀត។
យោងតាមរបាយការណ៍របស់ក្រសួងការពារជាតិ បានឲ្យដឹងថា ការដាក់ពង្រាយប្រព័ន្ធនេះ បានធ្វើទ្បើងក្នុងអំឡុងពេលរដ្ឋបាលអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ដែលនៅពេលនេះ វាត្រូវបានដំឡើងដោយទទួលជោគជ័យ នៅទីតាំងបាញ់មីស៊ីល Fort Greely នៃរដ្ឋអាឡាស្កា។
គម្រោងដាក់ពង្រាយនេះដែរ ត្រូវប្រើរយៈពេលអស់ជាច្រើនខែ មុននឹងការចាប់ផ្ដើមដំទ្បើង ដែលវាអាចបាញ់ទម្លាក់មីស៊ីលផ្លោង ICBMs៕

មតិយោបល់