ព័ត៌មានអន្តរជាតិ

អគ្គិភ័យឆាប់ឆេះអតីតរោងចក្រផលិតស្រាបៀរនៅម៉ូស្គូត្រូវបានពន្លត់

រុស្ស៊ីៈគណៈកម្មាធិការស៊ើបអង្កេតនៃសហព័ន្ធរុស្ស៊ីបាននិយាយថា ភ្លើងដែលបានឆាបឆេះឡើងនៅអតីតរោងចក្រផលិតស្រាបៀរនៅទីក្រុង ម៉ូស្គូប៉ុន្មានម៉ោងមុន នាថ្ងៃព្រហស្បតិ៍នេះត្រូវបានគេពន្លត់រួចរាល់ហើយ ។

របាយការណ៍បានឱ្យដឹងថាអគ្គិភ័យនេះបានឆាបឆេះលើផ្ទៃដី ៥៥០០ម៉ែត្រការ៉េនៅក្នុងអគារឈើបីជាន់របស់អតីតរោងចក្រស្រាបៀរនៅភាគខាងលិចនៃទីក្រុងម៉ូស្កាលពីថ្ងៃព្រហស្បតិ៍វេលាម៉ោង ០១:៣៩ព្រឹក (ម៉ោងក្នុងស្រុក)។

អាជ្ញាធរគ្រាអាសន្នបាននិយាយថាបុគ្គលិកជាង១៦០នាក់ចូលរួមនៅក្នុងពន្លត់គ្រោះអគ្គិភ័យនេះ។ អគ្គិភ័យនេះបាននាំឱ្យមានការដួលរលំដំបូលមួយផ្នែក ប៉ុន្តែមិនមានរបាយការណ៍ជាបន្ទាន់ចំពោះអ្នកស្លាប់និងរបួសនោះទេ។

ការស៊ើបអង្កេតបឋមបានបង្ហាញថាវាជាកំហុសផ្នែកអគ្គិសនីបណ្តាលឱ្យភ្លើងឆេះ៕

មតិយោបល់