ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ព្រះមហាក្សត្រថៃមានស្ថានភាពប្រសើរទ្បើង បន្ទាប់ពីទទួលការព្យាបាលនៅមន្ទីរពេទ្យអស់មួយរយៈ

ថៃៈ តាមប្រភពពីខាងព្រះបរមរាជវាំង បានឲ្យដឹងថា ព្រះមហាក្សត្រថៃ Bhumibol Adulyadej ដែលមានព្រះជន្មា ៨៨ ព្រះវស្សានោះ ខណៈនេះស្ថានភាពជំងឺព្រះអង្គមានភាពប្រសើរឡើង បន្ទាប់ពីទទួលការព្យាបាលជំងឺអស់រយៈពេលមួយឆ្នាំកន្លងមក នៅមន្ទីរពេទ្យធំ ក្នុងទីក្រុងបាងកក ប្រទេសថៃ ដោយសារមានការឆ្លងមេរោគដ៏ធ្ងន់ធ្ងរ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦។

តាមការធ្វើតេស្តពិនិត្យចុងក្រោយរបស់ក្រុមគ្រូពេទ្យ ឈាម និងស្លេរបស់ព្រះអង្គ ដែសមានការឆ្លងរោគ ធ្ងន់ធ្ងរនោះ បានបង្ហាញឥទ្បូវនេះថា គឺបានថយចុះវិញហើយ ដែលធ្វើឲ្យស្ថានភាពសុខភាពព្រះអង្គប្រសើរ ទ្បើងជាងមុន។

លើសពីនេះទៅទៀត បើតាមការពិនិត្យដោយកាំរស្មី និងអេកូបានបង្ហាញថា ការរលាក និងមុខងារបេះដូង របស់ព្រះអង្គមានសភាពជាធម្មតាវិញហើយ នេះបើតាមការឲ្យដឹងពីខាងព្រះបរមរាជវាំង៕

1741

មតិយោបល់