អេក្វាទ័រៈ អេក្វាទ័រកំពុងបើយុទ្ធនាការ ដើម្បីប្រមូលមូលនិធិជំនួយសង្រ្គោះបន្ទាន់ ទៅកាន់តំបន់ដែលបំផ្លិចបំផ្លាញដោយសារគ្រោះរញ្ជួយដី ក្រោយពេលមានមនុស្សស្លាប់ជាផ្លូវការចំនួន ៥៨៧ នាក់។ នេះបើយោងតាមទីភ្នាក់ងារផ្សាយព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦។
កាលពីរសៀលថ្ងៃព្រហស្បតិ៍ ដំណើរយុទ្ធនាការមូលនិធិជំនួយសង្រ្គោះបន្ទាន់ដោយរដ្ឋសភានៃប្រទេសនេះ ទទួលបានទឹកប្រាក់ចំនួន ៣៧៧.១៩៧ ដុល្លាររដ្ឋអេមេរិក នេះបើយោងតាមសេចក្តីប្រកាសរបស់សភាជាតិ។
យុទ្ធនាការទ្រង់ទ្រាយធំនេះ បានចាប់ផ្ដើមប្រមូលកាលពីថ្ងៃពុធ ដើម្បីជាកិច្ចស្វែងរកមូលនិធិជួយសង្គ្រោះមនុស្សរាប់រយនាក់ ដែលបានផ្លាស់ទីលំនៅ ឬបាត់បង់ផ្ទះសម្បែង ក្រោយគ្រោះធម្មជាតិរញ្ជួយដីកម្រិត ៧,៨ វ៉ិចទ័រ ដែលបានកើតទ្បើងក្នុងប្រទេសនេះ៕
មតិយោបល់