ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនកូរ៉េខាងត្បូង ចាយលុយ២ពាន់លានដុល្លារ ដើម្បីកសាងមន្ទីរពេទ្យនៅអ៊ីរ៉ង់

កូរ៉េខាងត្បូង: ក្រុមហ៊ុនរបស់កូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការកសាងមន្ទីរពេទ្យនៅប្រទេសអ៊ីរ៉ង់។ កិច្ចព្រមព្រៀងនេះ ត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃពីរពាន់លានដុល្លារអាមេរិក នេះយោងតាមរបាយការណ៍ ដែលបានដកស្រង់សម្តីប្រភពពីក្រសួងសុខាភិបាលនិងសុខុមាលភាពអ៊ីរ៉ង់។

ក្រុមហ៊ុន Samsung C & T Corp និងក្រុមហ៊ុន Hyundai Engineering & Construction Co និងក្រុមហ៊ុនកូរ៉េខាងត្បូង បានចុះហត្ថលេខាលើអនុស្សារណ:ចំនួនប្រាំពីរចំណុចនៃការយោគយល់គ្នា (ចុះអនុស្សរណ:យោគយល់គ្នា) ជាមួយសាលាពេទ្យអ៊ីរ៉ង់ ដើម្បីកសាងមជ្ឈមណ្ឌលវេជ្ជសាស្រ្ត។ កូរ៉េខាងត្បូងនិងអ៊ីរ៉ង់ ក៏បានចុះកិច្ចព្រមព្រៀងរួមគ្នាដោះស្រាយបញ្ហាបរិស្ថានរបស់ពួកគេផងដែរ។

MOU នេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីបរិស្ថានរបស់កូរ៉េខាងត្បូង លោកស្រី Yoon Seong-Kyu និង លោក Masoumeh Ebtakar ជាអនុប្រធានាធិបតីអ៊ីរ៉ង់សម្រាប់បញ្ហាបរិស្ថានខាងលើនេះ។ ក្រោមកិច្ចព្រមព្រៀងនេះ ប្រទេសទាំងពីរនឹងផ្លាស់ប្តូរនៅលើការគ្រប់គ្រងសំណល់ និងការអភិរក្សដីសើម ហើយនឹងរៀបចំសិក្ខាសាលារួមគ្នាមួយ ដែលនឹងជំរុញថែមទៀតនៃការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ។

ក្នុងអំឡុងពេលទស្សនកិច្ចលោកស្រីបានផ្តល់ជូនជាជំនួយ ២៥ពាន់លានដុល្លារអាមេរិក សំរាប់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសអ៊ីរ៉ង់ ហើយបានប្រកាសការគាំទ្ររបស់លោកស្រីសម្រាប់ការសម្របសម្រួលគយនិងកិច្ចការធនាគារក្រុងសេអ៊ូល។

យោងតាមរបាយការណ៍តម្លៃពាណិជ្ជកម្មរបស់កូរ៉េខាងត្បូងនិងអ៊ីរ៉ង់ បានកើនឡើង ៦,១ពាន់លានដុល្លារ អាមេរិកនៅចុងឆ្នាំ២០១៥ ទាបជាងពីរដងនៃចំណូលនៅក្នុងឆ្នាំ២០១១ នេះជាលទ្ធផលនៃការដាក់សម្ពាធភាគខាងលិចប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែរដ៏ចម្រូងចម្រាស់របស់ខ្លួន។

ទោះជាយ៉ាងណា កិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ ដែលបានឈានដល់ប្រទេសមហាអំណាចពិភពលោកនិងប្រទេសអ៊ីរ៉ង់ នៅខែកក្កដា ឆ្នាំ២០១៥ និងបានអនុវត្តនៅក្នុងខែមករា បានលើកឡើងពីក្តីសង្ឃឹមដើម្បីផ្សារភ្ជាប់ជាមួយសេដ្ឋកិច្ចពិភពលោក៕

04 Korea

មតិយោបល់