ឧត្តរមានជ័យ: ក្មេងប្រុស ស្រីជំទង់មួយក្រុម បាននាំគ្នាទៅរាវខ្យង នៅក្នុងបឹង ជាអកុសលក្មេងស្រីម្នាក់ បានលក់ទឹកស្លាប់យ៉ាងអាណោចអាធម៌។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១៨និង១២នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ នៅក្នុងទឹកបឹងទំនប់ថ្មី ស្ថិតនៅក្នុងភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ស្ដ្រីក្មេងស្រីរងគ្រោះ មានឈ្មោះ ឡៃ សួរ ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិអូរអង្រែរ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សេចក្ដីរាយការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុមានក្មេងជំទង់ប្រុស ស្រី មួយក្រុមរួមទាំង ក្មេងស្រីរងគ្រោះផង បាននាំគ្នាទៅរាវខ្យង នៅក្នុងបឹងកើតហេតុខាងលើ លុះរាវបានជាង១ម៉ោងក៏ស្រាប់តែបាត់ក្មេងស្រីរងគ្រោះ ក៏ផ្អើលឆោឡោឡើង អ្នកភូមិនៅទីនោះក៏បាននាំគ្នាចុះរាវរកឃើញ តែអកុសលក្មេងរងគ្រោះបានស្លាប់បាត់ទៅហើយ។
គួរបញ្ជាក់ផងដែរថា បឹងទំនប់ថ្មី ខាងលើបានឆក់យកជីវិតប្រជាពលរដ្ឋជាច្រើននាក់មកហើយ៕
មតិយោបល់