ក្រចេះ: បុរសវ័យចំណាស់ម្នាក់ ត្រូវបានកម្លាំងនគរបាលចុះទៅឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីទទួលបានបណ្តឹង ថាបានលួចចាប់រំលោភកូនស្រីបង្កើតវ័យមិនទាន់គ្រប់អាយុ បានសម្រេចជាច្រើនដងក្នុងអំឡុង រយៈ ពេលជាង១ឆ្នាំ នឹងបន្ទាប់ពីជននេះបម្រុងប៉ុនប៉ងរំលោភនាងជាលើកចុងក្រោយម្តងទៀត តែមិនបានសម្រេចកាលពីថ្ងៃទី២៤ ខែមេសា តែមិនបានសម្រេច ដោយប្រពន្ធមកទាន់។
អធិការនគរបាលស្រុកព្រែកប្រសព្វលោកវរសេនីយ៍ទោ ចាន់ សុផល្លា បានឲ្យដឹងថា ជនសង្ស័យជាឱពុករូបនេះឈ្មោះម៉ុន ម៉ៃ អាយុ៤៧ឆ្នាំ រស់នៅភូមិព្រែកជីក ឃុំសោប ស្រុកព្រែកប្រសព្វ ។ តាមចម្លើយសារភាពពីបុរសជាឪពុកឈ្មោះ ម៉ុន ម៉ៃ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភ ចាប់រំលោភកូនស្រីបង្កើតខ្លួនឯងវ័យ១៤ឆ្នាំ បានសម្រេចចំនួន៥ដងរួចមកហើយខណៈដែលប្រពន្ធមិននៅផ្ទះ។
ពេលរំលោភម្តងៗខ្លួនតែងតែគំរាមកូនស្រីនោះ មិនឱ្យប្រាប់ម្តាយឫអ្នកណាឱ្យដឹងនោះទេបើប្រាប់ខ្លួនសម្លាប់ចោល។ ដោយខ្លាចការគំរាមបែបនេះខ្លួនចេះតែឆ្មកចាប់កូនស្រីនេះរំលោភបន្តបន្ទាប់រហូតបាន៥ដង។ ហើយនៅថ្ងៃទី២៤ ខែមេសា បំរុងចាប់នាងម្តងទៀតក៏ត្រូវប្រពន្ធមកទាន់ហើយក៏ប្តឹងប៉ូលិសតែម្តង ។
បន្ទាប់ពីទទួលបានបណ្តឹងភ្លាមប៉ូលិសចុះទៅក្របួច ជនល្មោកកាមនោះផ្លេត នាំខ្លួនមកកាន់ស្នាក់ការ ប៉ុស្តិ៍សាកសួរ និងកសាងសំណុំរឿងបញ្ជួនទៅស្នងការខេត្តចាត់ការបន្ត៕
មតិយោបល់