ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

គួរឲ្យភ្ញាក់ផ្អើល! ប្រធានាធិបតីអាមេរិក លោក អូបាម៉ា ពិសាទឹកដូងយ៉ាងសាមញ្ញបំផុត នៅតាមដងផ្លូវប្រទេសឡាវ

ទ្បាវ: ក្នុងអំឡុងដំណើរទស្សនកិច្ចជាផ្លូវការចាប់តាំងពីថ្ងៃទី ៦ ដល់ ៨ ខែកញ្ញា របស់ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានទៅទស្សនាតំបន់ជាច្រើន នៅទីក្រុង Luang Prabang  ហើយត្រូវបានប្រជាជន ទ្បាវទទួលការស្វាគមន៍រាក់ទាក់យ៉ាងខ្លាំងបំផុត នៅក្នុងអំទ្បុងពេលនោះផងដែរ។ នេះបើយោងតាមរយ: សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦។

បន្ទាប់ពីចុងបញ្ចប់នៃកិច្ចប្រជុំកំពូល G20 នៅទីក្រុង Hangzhou ប្រទេសចិន លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានមកដល់ប្រទេសឡាវ កាលពីពេលព្រឹកថ្ងៃទី ៦ ខែកញ្ញា ដើម្បីចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី២៨-២៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានារបស់អាស៊ានផងដែរ។ នៅព្រឹកថ្ងៃទី ៧ ខែកញ្ញា លោកអូបាម៉ា បានហោះហើរពីទីក្រុងវៀងចាន់ ទៅទីក្រុងLuang Prabang ដែលជារាជធានីបុរាណ របស់ប្រទេសឡាវ និងបានទៅទស្សនាប្រាសាទវត្ត Xieng Thong ថែមទៀតផង។

បន្ទាប់ពីការចាកចេញពីប្រាសាទ លោក អូបាម៉ា បានឈប់សម្រាកលំហែលកាយ នៅហាងតាមផ្លូវ ដើម្បីទិញទឹកដូងពិសា ដែលសកម្មភាពនេះ ទទួលបានការរាប់អានស្រឡាញ់ និងបង្ហាញពីភាពជិតស្និទ្ធ យ៉ាងខ្លាំង ជាមួយប្រជាជនទ្បាវ៕

obama-visit-lao

obama-visit-lao1

obama-visit-lao-2

obama-visit-lao-3

obama-visit-lao-4

obama-visit-lao-5

obama-visit-lao-7

obama-visit-lao-8

obama-visit-lao-11

obama-visit-lao-32

obama-visit-lao-345

មតិយោបល់