ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

គ្រោះរញ្ជួយដីកម្រិតខ្លាំង ៦,៣ រ៉ិចទ័រ វាយប្រហារនៅអូស្ត្រាលី

អូស្ត្រាលី: បើតាមមន្ត្រីបាននិយាយថា ករណីគ្រោះរញ្ជួយដីកម្រិតខ្លាំង ៦,៣ រ៉ិចទ័ បានវាយប្រហារភាគនិរតី កោះដាច់ស្រយាល Macquarie របស់ប្រទេសអូស្ត្រាលី ដែលមានទីតាំងក្នុងមហាសមុទ្រអង់តាក់ទិក ខណៈនេះពុំទាន់មានរបាយការណ៍បង្ហាញថា មានអ្នករងរបួស ឬការខូចខាតនៅទ្បើយទេ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦។

គ្រោះរញ្ជួយដីនេះ បានវាយប្រហារក្នុងជម្រៅ ១០ គីឡូម៉ែត្រ និង ២៩ គីឡូម៉ែត្រពីកោះ ដែលស្ថិតនៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ប្រហែលជាពាក់កណ្តាលផ្លូវចន្លោះរវាងប្រទេសអូស្ត្រាលី និងមហាសមុទ្រអង់តាក់ទិក នេះបើតាមអ្នកអង្កេតការភូមិសាស្ត្រអាមេរិកបាននិយាយ។

មកទល់ពេលនេះ មិនទាន់មានសញ្ញានៃការគំរាមគំហែងពីរលកស៊ូណាមី នៅទ្បើយទេ៕

strong-6-3-magnitude-quake-strikes-off-australian-antarctic-base

មតិយោបល់