ព័ត៌មានកីឡា

Willian ផ្ញើសារជូនពរម្ដាយ ដែលកំពុងសម្រាកព្យាបាលជំងឺមហារីកនៅមន្ទីរពេទ្យ

ខ្សែបម្រើ Willian បានផ្ញើសារជូនពរម្ដាយដែលកំពុងសម្រាកព្យាបាលជំងឺមហារីកនៅមន្ទីរពេទ្យ ឱ្យឆាប់ជាសះស្បើយ ហើយតស៊ូគ្រប់បែបយ៉ាងជំនះលើជំងឺមួយនេះ។

កីឡាករវ័យ២៨ឆ្នាំបានប្រើពេលមួយថ្ងៃពេញដើម្បីកំដរម្ដាយនៅមន្ទីរពេទ្យនៅប្រទេសប្រេស៊ីល មុនពេលរូបគេត្រលប់ទៅចូលរួមជាមួយក្រុម Chelsea វិញ ដើម្បីត្រៀមប្រកួតពានរង្វាន់លីគកំពូលអង់គ្លេស។ មុននឹងចាកចេញពីម្ដាយនេះដែរ Willian បានបង្ហោះនៅលើបណ្ដាញ Instagram ថា៖ “ថ្ងៃនេះជាថ្ងៃខ្ញុំមកមើលថែម្ដាយ ពេញមួយថ្ងៃ ដើម្បីឱ្យគាត់មានកម្លាំងចិត្តជំនះនៅជំងឺគ្រប់បែបយ៉ាង។ អស់រយៈពេល២ឆ្នាំកន្លះហើយ ដើម្បីវាបានកើតលើខ្លួនម៉ាក់ ប៉ុន្តែអ្នកពិតជារឹងម៉ាំខ្លាំងណាស់។ ហើយខ្ញុំជឿជាក់ថាម៉ាក់នឹងតស៊ូជាមួយវាបាន”។

willian%e1%9f%a2

ខ្សែបម្រើខាងលើនេះទើបតែបានជួយជម្រើសជាតិប្រេស៊ីលយកជ័យជម្នះកាលពីប៉ុន្មានថ្ងៃមុននេះទេ ដោយបច្ចុប្បន្ននេះរូបគេបានដើរតួយ៉ាងសំខាន់សម្រាប់ប្រេស៊ីល និងក្រុមតោខៀវ Chelsea ផងដែរ៕

 

during the Barclays Premier League match between Manchester United and Chelsea at Old Trafford on December 28, 2015 in Manchester, England.

មតិយោបល់