ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប៉ូលិសអូស្ត្រាលីរឹបអូសថ្នាំញៀន ២១៥គីឡូក្រាម មានតម្លៃ ១៥០លានដុល្លារ

អូស្ត្រាលី: មានជនបរទេសប្រមាណចំនួន ១៤នាក់ កំពុងតែប្រឈមមុខនឹងការកាត់ទោសនៅក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពីប៉ូលិសអូស្ត្រាលីបាន ធ្វើការរឹបអូសយកគ្រឿងញៀនចំនួន ២១៥គីឡូក្រាម ដែលមានតម្លៃទឹកប្រាក់ ១៥០លានដុល្លារអាមេរិក នៅភាគខាងលិចប្រទេសមួយនេះ។

គ្រឿងញៀនហ្វេតាមីនគ្រីស្តាល់ ដែលគេស្គាល់ថាជា ទឹកកក ចំនួនជាង ២១៥គីឡូក្រាម ត្រូវបានរកឃើញដោយប៉ូលិស WA នៅភាគខាងលិចប្រទេសអូស្ត្រាលី ក្រោយពីពួកគេបានវាយឆ្មក់នៅក្នុងទីក្រុង Perth នៅព្រឹកថ្ងៃសុក្រនេះ។

ស្នងការរងនគរបាលលោក Gary Dreibergs បាននិយាយថា ជនបរទេស ១៤នកា់ នឹងត្រូវបានចោទប្រកាន់ពីបទ រក្សាទុកគ្រឿនញៀនតំហ្វេតាមីនធំជាងគេនៅឆ្នាំនេះ។ មានគ្រឿងញៀនជាង ១៥០គីឡូក្រាមត្រូវបានរឹបអូសពីផ្ទះមួយ ខណៈដែល ៥០គីឡូក្រាមផ្សេងទៀត បានរកឃើញនៅក្នុងអចលនទ្រព្យមានចម្ងាយ ១០គីឡូម៉ែត្រ។

image 6681942-3x2-700x467

មតិយោបល់