អាហ្វហ្គានីស្ថាន: បើតាមមន្ត្រីយោធាម្នាក់ បានថ្លែងឲ្យដឹងនាថ្ងៃច័ន្ទនេះថា ក្រុមសកម្មប្រយុទ្ធ IS រដ្ឋអ៊ីស្លាមចំនួន ២ នាក់ ត្រូវបានស្លាប់កាលពីថ្ងៃអាទិត្យ ក្រោយការវាយប្រហារផ្លូវអាកាសដឹកនាំរួមគ្នារបស់សហរដ្ឋអាមេរិកនៅខេត្ត Nangarhar ភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៦។
បើតាមរបាយការណ៍ស៊ើបការណ៍មួយ បានឲ្យដឹងថា កងកម្លាំងរួមគ្នារបស់អាមេរិ បានបើកការវាយប្រហារតាមផ្លូវអាកាសមួយ ទៅលើទីតាំងរបស់ក្រុមសកម្មប្រយុទ្ធ IS ក្នុងស្រុក Achin កាលពីថ្ងៃអាទិត្យ ដែលបានសម្លាប់ក្រុមសកម្មប្រយុទ្ធ IS ចំនួន ២ នាក់។
ខណៈពេលនេះ ស្រុកភ្នំ Achin បានក្លាយជាទីកន្លែងនៃការប៉ះទង្គិចគ្នាដល់ធ្ងន់ធ្ងរ រវាងពួកសកម្មប្រយុទ្ធ IS និងកងកម្លាំងសន្តិសុខដែលគាំទ្រដោយរដ្ឋាភិបាលនៃប្រទេសអាហ្វហ្គានីស្ថា ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ៕
មតិយោបល់