ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អតីតតំណាងរាស្ត្រជើងចាស់ របស់អាមេរិក ប្រកាសពីគម្រោងរៀបការ ជាមួយបុរសដូចគ្នា

អាមេរិក: អតីតសមាជិកព្រឹទ្ធសភាអាមេរិកមួយរូប លោក Harris Wofford វ័យ ៩០ឆ្នាំ មកពីរដ្ឋ Pennsylvania (១៩៩១ ដល់ ១៩៩៥) នោះ បានប្រកាសថា លោកនឹងរៀបការជាមួយបុរសម្នាក់ ក្រោយពីភរិយាលោកទទួលមរណភាព កាលពី២១ឆ្នាំមុន។ នេះបើតាមការ ចេញផ្សាយ ដោយសារព័ត៌មានអង់គ្លេស នៅរសៀលថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០១៦។

អតីតសមាជិកព្រឹទ្ធសភាខាងលើនេះបានបន្តទៀតថា លោកមានអារម្មណ៍ថាខ្លួនឯងមានសំណាង នៅពេលដែលខ្លួនអាចរៀបអាពាហ៍ពិពាហ៍ក្នុងលក្ខណៈបែបនេះ។ លោក Wofford បញ្ជាក់ដូច្នេះថា «វាជារឿងមួយ ដែលបង្កប់ដោយស្នេហាដ៏អស្ចារ្យចំនួនពីរ»។ អតីតប្រពន្ធរបស់លោកគឺលោកស្រី Clare បានទទួលមរណភាពកាលពីឆ្នាំ ១៩៩៦ ហើយបច្ចុប្បន្នលោកតាវ័យ ៩០ឆ្នាំទៅហើយនេះ កំពុងតែសាងស្នេហាផ្អែមល្ហែមជាមួយនឹងលោក Matthew Charlton វ័យ ៤០ឆ្នាំ។

លោក Wofford ហាក់មិនបានបញ្ជាក់ថាស្នេហារបស់លោកនេះ វាខុសប្លែក ឬត្រូវបានចាត់ជាជំពូក មនុស្សក្នុងក្រុមណាមួយនោះទេ ព្រោះកាលពីមុនលោកបានទទួលសុភមង្គលពីស្ត្រីដ៏អស្ចារ្យមួយរូប ទៅហើយ ហើយនៅពេលនេះលោកក៏បានរកឃើញ សុភមង្គលជាលើកទីពីរដែរ។ គួរបញ្ជាក់ថាកាលពី ខែមិថុនា ឆ្នាំ២០១៥ តុលាការកំពូលអាមេរិកបានសម្រេច អនុញ្ញាតឲ្យគ្រប់រដ្ឋទាំងអស់របស់សហរដ្ឋ អាមេរិក ធ្វើការអនុញ្ញាតច្បាប់រៀបការភេទដូចគ្នា ដោយមិនមានការហាមឃាត់ទៀតឡើយ៕

photo_2016-04-25_14-52-33 photo_2016-04-25_14-52-35

មតិយោបល់