ព័ត៌មានជាតិ

ខ្លាំងប៉ះខ្លាំង! ក្មេងស្ទាវ២ ក្រុមដេញកាប់ចាក់គ្នាពេញផ្លូវ សមត្ថកិច្ចឃាត់បាន ៤នាក់

បាត់ដំបង: នៅវេលាម៉ោង ១០និង០០នាទីយប់ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០១៩ មានក្មេងស្ទាវពីរក្រុមគ្នាប្រហែល ១០នាក់ ជិះម៉ូតូដេញកាប់គ្នា បណ្ដាលឲ្យរងរបួស ទាំងសងខាង ស្ថិតនៅត្រង់ចំណុចក្រុមទី៦ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង។

ករណីនេះ ត្រូវបានកម្លាំងសមត្ថកិច្ចអធិការក្រុង ចុះបង្រ្កាប និងឃាត់ខ្លួនបានចំនួន ៤នាក់ ៖ ទី១/ឈ្មោះ សួន វីន ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិព្រែកកញ្រ្ចែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង (ភាគីខាងក្រុមឯកភ្នំ) ទី២/ឈ្មោះ ឃា សុខីម ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិកំពង់ស្រម៉ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ទី៣/ឈ្មោះ ប៊ុន ណាថា មានទីលំនៅភូមិកន្ទឺ២ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង និងទី៤/ឈ្មោះ ថង់ ភាព ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

វត្ថុតាងដកហូត៖ ម៉ូតូចំនួន ១គ្រឿង ដាវចំនួន១ដើម បច្ចុប្នន្ន ជនសង្យ័យទាំងពីរក្រុម ត្រូវបានកម្លាំងជំនាញ នាំទៅអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់ ចំណែកអ្នករងរបួស ត្រូវរថយន្តសាមុយ ដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់