ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ឃាត់ខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមនុស្សស្លាប់ តាមអំណាចតុលាការ

បាត់ដំបង:កម្លាំងសមត្ថកិច្ចក្រុងបាត់ដំបង ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមនុស្សស្លាប់ ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ៨និង៥០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៦នេះ ដោយកម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាល ក្រុងបាត់ដំបង សហការជាមួយកម្លាំងប៉ុស្ដិ៍អូរចារ។

លោកអធិការក្រុងបាត់ដំបង បានឲ្យដឹងថា សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យឈ្មោះ ឡុញ ហេង សុវណ្ណរិទ្ធ ភេទប្រុស អាយុ៣១ ឆ្នាំមានទីលំនៅភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង តាមអំណាចដីកាតុលាការ លេខ៣៥១ ដចខ ចុះថ្ងៃទី១០ ខែមិថុនា ២០០៩ ដោយចៅក្រម ប៉ាក ឡាយយី ពីបទ បើកបរបណ្តាលឲ្យអ្នកដទៃស្លាប់ ប្រព្រឹត្តនៅភូមិទួលធ្នង់ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី ០៦ ខែ១០ ឆ្នាំ២០០៧៕

IMG-20160425-WA0011 IMG-20160425-WA0009

មតិយោបល់