ស៊ីរីៈ រដ្ឋអ៊ិស្លាមដែលគេស្គាល់ថា ជាពួកក្រុមសកម្មប្រយុទ្ធ ISIS, ISIL, IS និង Daesh បានអះអាង កាលពីថ្ងៃសុក្រថា កងកម្លាំងរបស់ខ្លួនបានបំផ្លាញរថក្រោះតួកគី នៅជិតតំបន់យុទ្ធសាស្ត្រ Al-Rai ភាគខាងជើងទីជនបទនៃទីក្រុងអាទ្បេប៉ូ ក្នុងប្រទេសស៊ីរី។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦។
តាមសេចក្ដីថ្លែងការណ៍ដែលចេញផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយ ISIS បានឲ្យដឹងថា កងកម្លាំងរបស់ពួកគេ បានវាយប្រហារ និងបំផ្លាញរថគ្រោះតួកគីក្នុងតំបន់ Tal Al-Hawa ដែលស្ថិតនៅទីតាំងជិតតំបន់ Al-Rai របស់ប្រទេសស៊ីរី៕
មតិយោបល់