បរទេស: មានទីក្រុងជាច្រើនដែលត្រូវបានបោះបង់ចោលនៅលើពិភពលោកយើង ហើយទីក្រុងធំត្រូបានកើតឡើងជាបន្តបន្ទាប់ ព្រោះតែតម្រូវការធ្វើអាជីវកម្មរបស់មនុស្ស រហូតដល់មានវត្ថុថ្មីប្លែកៗជាច្រើនបានបង្កើតឡើង ហើយនៅពេលផុតកំណត់ក៏ត្រូវបានគេបោះចោលវិញ។
នេះបើយោងតាមប្រភពព័ត៌មាន TV Pool បានចុះផ្សាយថ្ងែទី០៩ ខែកញ្ញា អំពីទីក្រុងអំបិលខ្នាតធំមួយនៅលើពិភពលោក គឺនៅក្នុងទីក្រុង Tudar ប្រទេស Romania ក៏ធ្លាប់ត្រូវបានគេបោះបង់ចោលដូចគ្នាផងដែរ។ ក្នុងកំឡុង ស.វ ទី១៧ មានការដំណើរការការងារមួយចំនួនដែរ នៅក្នុងទីក្រុងនោះ ក៏ប៉ុន្តែវាត្រូវបានបោះបង់ចោលម្ដងទៀតនៅឆ្នាំ ១៩៣២ ។ នេះអស់រយៈជាង៨០ឆ្នាំកន្លងទៅហើយ ដែលទីក្រុងអំបិលមួយនេះបានបើកដំណើរការសារជាថ្មី ពាំនាំនូវមុខមាត់ថ្មីមកជាមួយដែរ។
វាជារឿងភ្ញាក់ផ្អើលសម្រាប់ពិភពលោកយើងនាពេលថ្មីៗនេះ ទីក្រុង Tudar ត្រូវបានកែច្នៃជាកន្លែងទេសចរណ៍ក្រោមដី ដោយមានការតុបតែងភ្លើងពណ៌ ល្បែងកម្សាន្ត កន្លែងជិះទូកបែបរ៉ូមែនទិច សួនវង្វេងក្រោមដី ភោជនីយដ្ឋាន និងកន្លែងកម្សាន្តផ្សេងៗជាច្រើនទៀតផងដែរ៕
អេបិល
មតិយោបល់