ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ប្រើហិង្សាដោយចេតនា

កណ្ដាល: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា សមត្ថកិច្ចប៉ុស្ដិ៍កោះធំក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សា ដោយចេតនា ប្រើអាវុធ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៧និង៣០នាទី នៅចំណុចផ្ទះជនរងគ្រោះក្នុងភូមិកណ្ដាលកោះធំ ឃុំកោះធំក ស្រុកកោះធំ ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ឈួន ថោ ភេទ ប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ នៅភូមិកណ្ដាលកោះធំ ឃុំកោះធំក ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ។
ជនសង្ស័យឈ្មោះថន ថេង ភេទ ប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិកណ្ដាលកោះធំ ឃុំកោះធំក ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ ។
វត្ថុតាងចាប់យក កាំបតបុ័ងតោ ០២ ដងដែក០១ ដងឈើ០១, ចបជីក ០១ដងឈើ , កាំបិតចុងស្រួច០១ ដងឈើ , អង្រែបុកគ្រឿង០១ធ្វើពីឈើ។

តាមសភាពនៃរឿងហេតុ៖ កន្លងមកជនសង្ស័យ ធ្លាប់បានបង្ករឿងមកលើជនរងគ្រោះមួយលើកពីរលើករួចមកហើយ ដោយបានជេរប្រម៉ាថនិងគំរាម ជនរងគ្រោះ ប៉ុន្តែជនរងគ្រោះមិនតបតទេ បានគេចចេញរហូត ។ លុះនៅថ្ងៃទី០៩.០៥.២០២០វេលាម៉ោង១៧.៣០នាទី ជនរងគ្រោះកំពុងលេងបោះប៊ូលជាមួយគេផ្សេងនៅក្បែរផ្ទះរបស់ខ្លួន ស្រាប់តែជនសង្ស័យបានមកដល់ ដើរចូលមកវាយជនរងគ្រោះ ហើយជនរងគ្រោះ វាយតបវិញ រួចបានរត់គេចចេញមកផ្ទះរបស់ខ្លួនវិញ បន្តិចក្រោយមកជនសង្ស័យ បានយកវត្ថុតាងទាំងអស់នេះពីផ្ទះរបស់គេមកដេញកាប់ និងដេញវាយជនរងគ្រោះដល់ផ្ទះម្ដងទៀត ជនរងគ្រោះក៏បានរត់គេចចេញហើយកទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍កោះធំ ក សមត្ថកិច្ចប៉ុស្ដិ៍កោះធំក បានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការ តាមនីតិវិធី។
តាមចម្លើយ សារភាពរបស់ជនសង្ស័យ បានឆ្លើយថា ខ្លួនពិតជាបានធ្វើសកម្មភាពដេញកាប់ដេញវាយលើជនរងគ្រោះមែន ព្រោះខឹងកន្លងមកឈ្មោះឈួន ថោ ជាជនរងគ្រោះបានជេរប្រមាថមកលើខ្លួននិងធ្លាប់រកវាយខ្លួនទៀតផង៕

មតិយោបល់