ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បាក់ឌុបឆ្នាំនេះ សិស្សជាប់និទ្ទេស A ៤០៥នាក់

ភ្នំពេញ: បើតាមក្រសួងអប់រំ យុវជន និងកីឡា ឲ្យដឹងថា លទ្ធលប្រឡងបាក់ឌុបឆ្នាំនេះ សិស្សជាប់និទ្ទេស A មានចំនួន៤០៥នាក់ និទ្ទេស B មានចំនួន២៨០១នាក់ និទ្ទេស C មានចំនួន៥៥៩៥នាក់ និទ្ទេស D មានចំនួន៨៨៣៥នាក់ និងនិទ្ទេស E មានចំនួន ៣៨ ១១៧នាក់។

បេក្ខជនទទួលបាននិទ្ទេស A ចំនួន ៤០៥ នាក់ មកពី៖
::រាជធានីភ្នំពេញ មានចំនួន ១៨៣ នាក់
::សៀមរាប មានចំនួន ៣៦ នាក់
::បាត់ដំបង មានចំនួន ៣៤ នាក់
::កណ្តាល មានចំនួន ២៩ នាក់
::កំពង់ចាម មានចំនួន ២០ នាក់
::បន្ទាយមានជ័យ មានចំនួន ១៦ នាក់
::ព្រៃវែង មានចំនួន ១៤ នាក់
::កំពត មានចំនួន ១១ នាក់
::ត្បូងឃ្មុំ មានចំនួន ១១ នាក់
::តាកែវ មានចំនួន ១១ នាក់
::កំពង់ធំ មានចំនួន ១០ នាក់
::ក្រចេះ មានចំនួន ០៩ នាក់
::កំពង់ឆ្នាំង មានចំនួន ០៧ នាក់
::ព្រះសីហនុ មានចំនួន ០៧ នាក់
::កំពង់ស្ពឺ មានចំនួន ០២ នាក់
::ពោធិ៍សាត់ មានចំនួន ០២ នាក់
::មណ្ឌលគិរី មានចំនួន ០១ នាក់
::ប៉ៃលិន មានចំនួន ០១ នាក់
::ឧត្តរមានជ័យ មានចំនួន ០១ នាក់

យ៉ាងណាក្តី លទ្ធផលនឹងប្រកាសនារសៀលនេះ សម្រាប់មណ្ឌលរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយសម្រាប់ខេត្តផ្សេងទៀត នឹងប្រកាសនាថ្ងៃស្អែក។ ព័ត៌មានលម្អិត Post News នឹងជម្រាបជូនពេលក្រោយ៕

មតិយោបល់