ព័ត៌មានជាតិ

លួចទូរស័ព្ទជនបរទេស ស្នាក់នៅផ្ទះសំណាក់ពពក សមត្ថកិច្ចឃាត់បានជនសង្ស័យម្នាក់

ភ្នំពេញ: កាលពីវេលាម៉ោង ០៦និង០០នាទីយប់ថ្ងៃទី ២៧ ខែមិនា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួច (ទូរស័ព្ទដៃនិងកង់ជិះ) នៅចំណុចមាត់ទន្លេម្តុំកន្លែងហាត់ប្រាណ ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ណាត វិចិត្រ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខភូមិទី៦ ផ្លូវព្រះមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។

ជនរងគ្រោះឈ្មោះ Zhu Zhigue ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៏កាន់លិខិតឆ្លងដែន លេខ EB 6733966 ស្នាក់នៅផ្ទះសំណាក់ពពក បន្ទប់លេខ២០១ជាន់ទី២ ដែលមានទីតាំងផ្ទះលេខ1Eoផ្លូវព្រះស៊ីសុវត្ថិក្រុម២៧ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា វត្ថុតាងចាប់បានមាន ទូរស័ព្ទដៃមួយគ្រឿង ម៉ាក HUAWEI និងកង់ជិះមួយគ្រឿង (បានប្រគល់ជូនជនរងគ្រោះវិញ) បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់