ព័ត៌មានជាតិ

​ខណៈ​ឡើង​បេះ​ផ្លែ​អំពិល របូតដៃ​ធ្លាក់​ចូល​ទឹក​ស្រះ បណ្ដាល​ឲ្យ​លង់​ស្លាប់​ ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់

បាត់ដំបង: កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ ស្ត្រីវយ័៦៣ឆ្នាំម្នាក់ បានឡើងបេះផ្លែអំពិលស្រាប់តែរបូតដៃ ធ្លាក់ចូលទឹកស្រះក្បែរដើមអំពិលបណ្ដាលឲ្យលង់ ស្លាប់យ៉ាងអាណោចអាធ័ម ដែលហេតុការណ៍នេះ បានកើតឡើងនៅភូមិគរ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ ស្ត្រីរងគ្រោះឈ្មោះ ងូវ បាន់ អាយុ៦៣ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ ។

នៅពេលអ្នកភូមិ បានដឹងថាស្ត្រីរងគ្រោះរូបនេះ ធ្លាក់ទឹកស្រះ ពួកគេបាននាំគ្នាជួយស្រង់ឡើងលើគោក តែគាត់បានស្លាប់បាត់ទៅហើយ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថ បានចុះទៅពិនិត្យកន្លែងកើតហេតុ និងសាកសពភ្លាមៗ ដើម្បីសួរនាំ និងធ្វើកំណត់ហេតុប្រគល់សាកសពជួនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ស្ត្រីវ័យចំណាស់លង់ទឹកស្លាប់

ស្ត្រីវ័យចំណាស់លង់ទឹកស្លាប់

មតិយោបល់