ព័ត៌មានកីឡា

ល្បីថា ខ្សែប្រយុទ្ធកូរ៉េខាងជើងរបស់ទ័ពម្នាក់ ទៅស្រុកវិញ

Ri Hyok-chol ខ្សែប្រយុទ្ធជម្រើសជាតិកូរ៉េខាងជើង ដែលកំពុងលេងឲ្យក្លឹបក្រសួងកាពារជាតិ បានលេចលឺដំណឹងថានឹងចាកចេញពីក្លឹបឆាប់ៗនេះ ក្រោយជួយក្រុមបានត្រឹមចំណាត់ថ្នាក់លេខ២លីគកំពូល។

តាមប្រភពគួរទុកចិត្តមួយបានទម្លាយថា Ri Hyok Chol នឹងចាកចេញពីទ័ព ទោះកុងត្រានៅសល់១រដូវកាលទៀត។ ប៉ុន្តែយ៉ាងណាក្តី ទាំងគ្រូបង្វឹកនិងអ្នកចាត់ការទូទៅក្លឹបក្រសួងកាពារជាតិ ពុំទាន់បញ្ជាក់រឿងនេះជាផ្លូវការទេ។

Ri Hyok Chol បានមកចូលរួូមជាមួយក្រសួងកាពារជាតិដំបូង នៅជុំទី២នៃលីគកំពូលកម្ពុជា ដោយគេដើរតួរយ់ាងសំខាន់នៅតំបន់ប្រយុទ្ធជាមួយ Cheo MyongHo ។ គេជាកីឡាករបរទេសដែលមហាជនចាប់អារម្មណ៍ខ្លាំង
ត្បិតជាជម្រើសជាតិកូរ៉េខាងជើង និងធ្លាប់ស៊ុតចូលក្រុមសាំម៉ូរ៉ៃ ជប៉ុន បាន១គ្រាប់ទៀតផង។

មតិយោបល់