ព័ត៌មានបច្ចេកវិទ្យា

ទីបំផុត Bill Gates ដណ្ដើមបានលេខ១វិញ

អាមេរិក: នៅអាទិត្យនេះ លោក Bill Gates បានក្លាយជាកំពូលមហាសេដ្ឋីលំដាប់ពិភពលោក ដែល​មាន​លុយច្រើនជាងគេវិញ បន្ទាប់ពីធ្លាក់ពីតំណែងអស់ប៉ុន្មានថ្ងៃ។

យោងតាមទស្សនាវដ្ដី Forbes បានឲ្យដឹងថា នៅថ្ងៃនេះ កំពូលមហាសេដ្ឋី Microsoft លោក Bill Gates បានឈរនៅលេខរៀងទី១វិញ ក្នុងតារាងកំពូលមហាសេដ្ឋីដែលមានលុយច្រើនជាងបំផុត។ ប៉ុន្មានថ្ងៃ​មុននេះ លោក Amancio Ortega មហាសេដ្ឋីអេស្ប៉ាញ វ័យ ៨០ឆ្នាំ ដណ្ដើមបានតំណែងលេខ​១ ដោយបានទម្លាក់លោក Bill Gates មកនៅលេខរៀងទី២។

ការឡើងចុះនៃលេខរៀងកំពូលមហាសេដ្ឋីនេះ គឺបណ្ដាលមកពីទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft ឡើងចុះ ដោយប៉ុន្មានថ្ងៃមុននេះ ភាគហ៊ុន Microsoft បានធ្លាក់ចុះ ទើបជាហេតុនាំឲ្យលោក Bill Gates ធ្លាក់ពីតំណែង និងស្របពេលដែលភាគហ៊ុនក្រុមហ៊ុន Zara របស់កំពូលមហាសេដ្ឋីអេស្ប៉ាញកើនឡើង។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃនេះ លោក Bill Gates មហាសេដ្ឋីមនុស្សធម៌មានលុយ ៧៩.៣ពាន់លាន​ដុល្លារអាមេរិក ខណ:លោក Amancio Ortega មានលុយ ៧៧.៥ពាន់លានដុល្លារអាមេរិក៕

មតិយោបល់