ភ្នំពេញៈ នៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះកម្លាំងចម្រុះនៃរដ្ឋបាលខណ្ឌ ដឹកនាំដោយលោក កៅ សារ៉ាវុធ អភិបាលរងខណ្ឌជ្រោយចង្វារ ដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការខណ្ឌ កម្លាំងកងរាជអាវុធហត្ថនិងសណ្តាប់ធ្នាប់ខណ្ឌ បានបង្ក្រាបទីតាំងជល់មាន់ ស្ថិតក្នុងដីឡូមួយកន្លែង នៅភូមិគៀនឃ្លាំង សង្កាត់ ព្រែកលៀប ជាលទ្ធផលបានឃាត់បានមនុស្ស៥នាក់ ម៉ូតូ ១២ គ្រឿង និងរថយន្ត០១ គ្រឿង ព្រមទាំងសំភារៈជល់មួយចំនួនមានមាន់ជល់ ៤ ក្បាល និង ជញ្ជីងថ្លឹង ០១ ។
ក្រោយឃាត់ខ្លួនមនុស្ស និងវត្ថុតាងរដ្ឋបាលខណ្ឌបានប្រគល់ជូនមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ចាត់ការតាមនីតិវិធី៕












មតិយោបល់