ភ្នំពេញៈ នៅវេលាម៉ោង១០និង០០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ មានករណីបុរសម្នាក់ មានវិបត្តិផ្លូវចិត្តរឿងសង្សារ មកឡើងស្ពានលោតទឹកសម្លាប់ខ្លួន បានកល់គុម្ភស្មៅ មិនបណ្តាលឲ្យលិចចូលក្នុងទឹកនោះទេ ត្រូវប្រជាពលរដ្ឋស្រង់មកលើគោកវិញ នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះអង្គុយផឹកស៊ីនៅសួនត្រើយម្ខាង នៃស្ពានជ្រោយចង្វា ពេលផឹកស៊ីរួច បានមួយសន្ទុះជនរងគ្រោះដើរតម្រង់ទៅបង្កាន់ដៃស្ពាន រួចក៏លោតចុះទៅក្នុងទឹកទន្លេ សំណាងល្អបានកល់ស្មៅ ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះបានឃើញក៏ស្រែកឆោឡោឡើង និងប្រាប់អាជ្ញាជួយអន្តរាគមន៍ ជួយជនរងគ្រោះដោយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលផងដែរ ។ ករណីដែលបណ្តាលឲ្យបុរសម្នាក់ ខាងលើនេះ មកលោតទឹកទន្លេសម្លាប់ខ្លួន ព្រោះមានវិបត្តិផ្លូវចិត្ត រឿងស្នេហា ៕
មតិយោបល់