ព័ត៌មានសិល្បៈ និងកម្សាន្ត ព័ត៌មានអន្តរជាតិ

តើ Minzy នៃ 2NE1 នឹងឈានជើងចូលក្នុងផលិតកម្មថ្មីមួយណា?

កូរ៉េ: រហូតមកទាល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់នៅទ្បើយទេថា នាង Minzy នឹងឈានជើងចូល ក្នុងផលិតកម្មថ្មីមួយណា សម្រាប់ការចេញអាល់ប៊ុមរបស់នាងនោះទេ ប៉ុន្តែបើតាមរបាយការណ៍របស់ Sports DongA បានបញ្ជាក់ឲ្យដឹងថា Minzy នឹងត្រៀមខ្លួនចូលក្នុងផលិតកម្មដ៏ល្បីថ្មីមួយ ដែលក្នុងនោះសុទ្ធសឹងមានតារាចម្រៀងដ៏មានទេពកោសល្យជាច្រើននាក់ផងដែរ។

អំទ្បុងសប្ដាហ៍នេះ គេនៅតែឃើញវត្តមាននាង Minzy ចៀងនៅក្នុងផលិតកម្មកម្សាន្ដ YG Entertainment ដដែរ ប៉ុន្តែនាងមិនបានបន្តកិច្ចសន្យាទៀតទេ ជាមួយខាងផលិតកម្ម ដោយសារនាងបានបញ្ជាក់រួចទៅហើយ អំពីកិច្ចសន្យាថ្មី និងការសម្រេចចិត្តក្នុងការចុះហត្ថលេខាជាមួយនឹងផលិតកម្មថ្មីរួចជាស្រេច៕

photo_2016-04-25_11-03-35

tumblr_nndom7pdZc1rdv2kso1_500 Minzy.full.14849 160405_minzy_01 minzylarge2

មតិយោបល់