ឧត្តរមានជ័យៈ គ្រាប់បែកចាស់សល់ពីសម័យសង្គ្រាម១គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅមុខធនាគារប្រាសាក់ ហើយនាំគ្នាផ្អើលឆោឡោឡើង ដោយស្មានថា ជាគ្រាប់បែក ដែលគេយកមកបង្កៃ។
ហេតុការណ៍ប្រទះឃើញនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៥នាទីយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចមុខធនាគារប្រាសាក់ ស្ថិតនៅក្នុងទីរួមក្រុងសំរោង ខេត្តឧត្តរមានជ័យ។
បន្ទាប់ពីឮដំណឹងនេះ លោកវរសេនីយ៍ឯក ឡឹក សុខា ស្នងការរងខេត្តឧត្តរមានជ័យ បានដឹកនាំកម្លាំងការិយាល័យកម្រិតធ្ងន់ កម្លាំងបច្ចេកទេស និងកម្លាំងប៉ុស្តិ៍សំរោង ចុះទៅមុខធនាគារប្រាសាក់ ដើម្បីត្រួតពិនិត្យ ឃើញថា មិនមែនជាគ្រាប់បែកបង្កៃនោះទេ គឺជាគ្រាប់ចាស់ដែលកប់ក្នុងដីពីសម័យសង្គ្រាម ហើយតាមការសន្និដ្ឋាន គឺអាចខាងសាធារណការ កាយលូ ប៉ើងមកពីក្នុងដី។
លោកវរសេនីយ៍ឯកបានចាត់ឲ្យកម្លាំងសមត្ថកិច្ច ធ្វើសញ្ញាកុំឲ្យប្រជាពលរដ្ឋទៅប៉ះពាល់ និងបានទាក់ទងទៅអង្គការ HeIIo Trust ចុះមកយក ទុកកន្លែងមានសុវត្ថិភាព៕
មតិយោបល់