ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ស្រ្តីជនជាតិវៀតណាមម្នាក់ បានផលិត ចែកចាយបង្ហោះរូបភាពអាសអាភាស បានសម្រេច ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន នៅចំណុចសិប្បកម្មធ្វើតុ-ទូ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៤-០៤-២០២០ វេលាម៉ោង១៧និង០០នាទី។
ជនសង្ស័យឃាត់ខ្លួនឈ្មោះ ង្វៀង ធីម៉ាំង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរ កម្មករធ្វើតុ-ទូ ស្នាក់នៅភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ជនរងគ្រោះឈ្មោះ ជ ធម ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិវៀតណាម មុខរបរ លក់កាហ្វេ ស្នាក់នៅភូមិ.សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
តាមរបាយការណ៍ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ បានឆែក Account Facebook ខ្លួនមើល ក៏ឃើញ Account Facebook ឈ្មោះ Ra Da (ជនសង្ស័យឈ្មោះ ង្វៀង ធីម៉ាំង) បានយករូបថតអាក្រាតកាយជនរងគ្រោះ ពេលងូតទឹក មកបង្ហោះរួចសរសេរជាភាសាវៀតណាម បកប្រែក្រៅផ្លូវការជាភាសារខ្មែរ មានន័យថា ជនសង្ស័យនិយាយបង្ខូចមើលងាយជនរងគ្រោះរឿង…អាក្រក់ខ្លាំងណាស់។
បន្ទាប់មកជនរងគ្រោះ ក៏យករឿងហេតុខាងលើប្រាប់ឪពុក។ លុះដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២២និង០០នាទី ជនរងគ្រោះ និងក្រុមគ្រួសារ ឃើញជនសង្ស័យ នៅភូមិតាងៅកណ្តាល សង្កាត់និរោធ ក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមច្បាប់៕
មតិយោបល់