ពោធិសាត់ៈ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការព្រមានដល់ក្រុមហ៊ុនដឹកទំនិញ ទាំងអស់ ដែលនៅតែប្រព្រឹត្តល្មើស នឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ឲ្យកែឥរិយាបថ ដើម្បីចូលរួមគោរព ច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ។
មួយរយៈពេលកន្លងមកនេះ នាយកដ្ឋានបានសង្កេតឃើញថា មានក្រុមហ៊ុនដឹកទំនិញមួយចំនួន បានចូលរួមគោរពច្បាប់ ចរាចរណ៍បានល្អ និងមួយចំនួនទៀតនៅតែ ប្រព្រឹត្តល្មើសដដែល ដូចជា រថយន្តដឹកសំពីងសំពោង រថយន្តគ្មានឈៀកអាជីវកម្ម រថយន្តគ្មានឈៀកបច្ចេកទេស រថយន្តគ្មានស្លាកលេខ និងអ្នកបើកបររថយន្ត គ្មានបណ្ណបើកបរ ។
បើយោងតាមមាត្រា ៥៦ និងមាត្រា៧៥ និងមាត្រា៨២ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺរថយន្តល្មើស ខាងលើមិនអនុញ្ញាត ឲ្យធ្វើចរាចរណ៍តាមដងផ្លូវ សាធារណៈឡើយ ។ ជាចុងក្រោយនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ សូមអំពាវនាវ ដល់ក្រុមហ៊ុនដឹកទំនិញ និងបងប្អូនដែល មានយានយន្ត ធើ្វចរាចរណ៍លើផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅតាមដង ផ្លូវឲ្យបាន កម្រិតទាបបំផុត ៕









មតិយោបល់