ព័ត៌មានជាតិ

ជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីថ្នាំញៀន ត្រូវកម្លាំងសមត្ថកិច្ច បង្ក្រាបបាន នៅខណ្ឌជ្រោយចង្វារ

ភ្នំពេញ: កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ ខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យ៤នាក់ ព្រមទាំងបានដកហូតថ្នាំញៀន២កញ្ចប់ និងម៉ូតូ ២គ្រឿង កាលពីវេលាម៉ោង៥ល្ងាច នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ដែលស្ថិតនៅភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង៤នាក់ ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះ ទី១ ឈ្មោះ ណូ សុផល ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ កម្មករសំណង់, ទី២ ឈ្មោះ ស្មាន រ៉សាត ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរកម្មករសំណង់ ទី៣ ឈ្មោះ សយ ធានវី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ ធ្វើចម្ការ មានទីលំនៅភូមិព្រែកដង្ហើម ឃុំព្រែកដង្ហើម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងទី៤ ឈ្មោះ ឡេង ផលណាត់ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកព្រែកតាបៅ ខេត្តព្រៃវែង ។

សង្ស័យទាំង៤នាក់នេះ សមត្ថកិច្ចបានដកហូតម៉ូតូ ២គ្រឿង ទី១ ម៉ាក ហុងដាឌ្រីសង់ សេ១២៥ ស៊េរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1J-6948 និងទី២ ម៉ាក ហុងដាឌ្រីសង់ សេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BS-9757 ។

សមត្ថកិច្ចបានបន្តទៀតឲ្យដឹងថា នៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ ខណ្ឌ បានធ្វើការជិះល្បាត នៅក្នុងមូលដ្ឋាន ខណ:ពេលដែលកំពុងជិះល្បាត ស្រាប់តែបានប្រទះ ឃើញជនសង្ស័យទាំងនោះ ហើយបានធ្វើការឃាត់ខ្លួន ជាបន្តបន្ទាប់ និងបានដកហូតនៅថ្នាំញៀន២កញ្ចប់ ជាប្រភេទ ម៉ាទឹកកក និងម៉ូតូ២គ្រឿង យកមកអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការសាកសួរ ។

តាមការឆ្លើយសារភាពពីជនសង្ស័យទាំង៤នាក់ បាននិយាយប្រាប់ថា ពួកគេទាំង៤នាក់ បានទៅទិញថ្នាំនៅម្តុំរោងចក្រឆ្នាំង ស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយពួកគេទិញ ក្នុងមួយកញ្ចប់តម្លៃ ១៥០០០រៀលទៅ ២៥០០០រៀល ដើម្បីយកទៅប្រើប្រាស់ នៅឯស្រុករបស់ខ្លួន ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ខាងលើ រួមនឹងវត្ថុតាង ត្រូវកម្លាំងសមត្ថកិច្ច បានឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការ ចាត់ការតាមនិតិវិធីច្បាប់ ៕

//www.youtube.com/watch?v=99YwUenJmfM&feature=youtu.be

%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bf%e1%9e%84%e1%9e%89%e1%9f%80%e1%9e%93-3 %e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bf%e1%9e%84%e1%9e%89%e1%9f%80%e1%9e%93-4 %e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bf%e1%9e%84%e1%9e%89%e1%9f%80%e1%9e%93-5 %e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bf%e1%9e%84%e1%9e%89%e1%9f%80%e1%9e%93-%e1%9f%a6 %e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bf%e1%9e%84%e1%9e%89%e1%9f%80%e1%9e%93

មតិយោបល់