ភ្នំពេញ: គណបក្សប្រជាជនកម្ពុជា តំណាងដោយលោក សុខ ឥសាន បានសម្រេចដាក់ពាក្យបណ្តឹង ទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ដោយប្តឹងលោក អ៊ូ វីរៈ ដែល បានធ្វើការអះអាងបរិហារកេរ្តិ៍ជាសាធារណៈ ថា៖ “យុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាចនៅពេលនេះ គឺព្យាយាមគាបសង្កត់ លោក កឹម សុខា និង ហិរញ្ញវត្ថុរបស់លោក”។
លោក អ៊ូ វីរៈ លើកឡើងតាមរយៈវិទ្យុអាសុីសេរីទៀតថា «ការដែលគណបក្សប្រជាជនកម្ពុជា រវល់គិតគូរបំបាក់គូប្រកួតប្រជែងនយោបាយ តាមរបៀបនេះ នឹងកាន់តែធ្វើឲ្យបាត់បង់ប្រជាប្រិយភាពខ្លាំង ហើយមន្ត្រីនៅក្នុងបក្សនេះមួយចំនួន ក៏មិនពេញចិត្តចំពោះយន្តការនេះ ដែរ»។
មតិយោបល់