ព័ត៌មានជាតិ

ក្រុម ហ៊ុន សុខ សំណាង ទទួលបាន​សិទ្ធិ ពី​ក្រុម ហ៊ុន ដា​តា​រ៉ា​ប់ ប៊ើ និង​ទំរីង រ៉ាប់​ប៊ើ កាប់ បំផ្លាញ​ព្រៃឈើ យ៉ាង រង្គាល​

​សៀមរាប ៖ ប្រភព ព័ត៌មាន បាន​បង្ហើប ឲ្យដឹងថា ក្នុង​រយៈ ពេល​ប៉ុន្មាន ឆ្នាំ​កន្លងទៅនេះ ក្រុមហ៊ុន សុខ សំណាង ថៅកែ ឈ្មោះ​ស៊ូ ដែល ទទួលបាន សិទ្ធិ រកស៊ី ឈើ​ក្នុង ទ្រង់ ទ្រាយ​ធំ បន្ត ពី ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ទំរីង រ៉ាប់​ប៊ើ បាន​និង​កំពុង​តែ​សម្រុក កាប់បំផ្លាញ​ព្រៃឈើ ស្ទើរ​រលាយ សាបសូន្យ​ក្នុ ង​បរិវេណ ក្រុមហ៊ុន និង​ក្រៅ ក្រុមហ៊ុន ហើយ ពួកគេ​តែង តែ​ប្រើប្រាស់ រថយន្ត​ខ្នាត យក្ស ធំៗ ដឹកជញ្ជូន ឈើ​រាប់ សិប​តោន លើស ទម្ងន់​ពី​ច្បាប់ កំណត់ ដែល​ជា​ការ បំផ្លិចបំផ្លាញ ផ្លូវ​ថ្នល់​យ៉ាង ធ្ងន់ធ្ងរ​បំផុត ហើយ​ទង្វើ ទាំង អស់​នេះ ត្រូវបាន គេ​រិះគន់ថា ក្រុមហ៊ុន​នេះ មាន​ចេតនា​ផ្គើន ទៅនឹង បទបញ្ជា របស់​សម្តេច​អ​គ្គ​មហាបតី តេ​ជោ ហ៊ុន សែន ប្រមុខ នៃ​រាជ​រដ្ឋា ភិ​បាល យ៉ាង​ពេញ ទំហឹង ។​

​ប្រភព ដដែល​បាន រាយការណ៍​ថា កន្លងមក ក្រុមហ៊ុន សុខ សំណាង នេះ មិនមាន អាជ្ញាប័ណ្ណ​អ្វី ដែល​រាជ រដ្ឋាភិបាល បានប្រគល់ ឲ្យ​ក្នុង​ការវិនិយោគ ផ្នែក​វិស័យ កសិកម្ម និង​ឧស្សា ហ​កម្ម ដំណាំ​កៅស៊ូ​នោះទេ ប៉ុន្តែ ក្រុមហ៊ុន​នេះ បាន​ឃុប ឃិត​គ្នា ជាមួយ ក្រុមហ៊ុន​២​ទៀត គឺ​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ទំរីង រ៉ាប់​ប៊ើ ដែល មាន ទីតាំង នៅ​ស្រុក​អន្លង់វែង និង​ស្រុក ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ មានជ័យ ដើម្បី ចែក​លាភ សក្ការៈ គ្នា ចំណេញ កេង​លើ រាជ​រដ្ឋា​ភិ បាល​កម្ពុជា តែម្ដង ។

​ប្រភព បានបញ្ជាក់ ទៀតថា ក្រោយពី ក្រុមហ៊ុន សុខ សំណាង បាន ទទួល សិទ្ធិ​ស្ងាត់ៗ ពី​ក្រុមហ៊ុន ដា​តា​រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ទំរីង​រ៉ាប់​ប៊ើ រួចមក ក្រុមហ៊ុន សុខ សំណាង ក៏បាន ចាប់ផ្តើម សម្រុក កាប់បំផ្លាញ ព្រៃឈើ និង​ប្រមូល ទិញ​ឈើ ក្រៅ​បរិវេណ ក្រុមហ៊ុន ដូចជា ឈើ​លេខ​១, ឈើ​លេខ​២ រួមទាំង ឈើ​គ្រញូង ផងដែរ ។ ឈើ​ទាំង ឡាយ ដែល ក្រុមហ៊ុន​នេះ កាប់​បាន និង​ប្រមូល ទិញ​បាន គេ​តែង តែ​ដឹក​ជញ្ជូន ចែកចាយ លក់​នៅ តាម​បណ្តា​ខេត្ត​-​ក្រុង​ផ្សេងៗ ដូចជា ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង កំពង់ធំ កំពង​ចាម ព្រៃវែង ស្វាយរៀង និង​ខេត្ត​មួយ ចំនួន​ទៀត ។​

​ពាក់ព័ន្ធ នឹង​បញ្ហា នេះ មាន​មជ្ឈដ្ឋាន ជាច្រើន​បាន និយាយថា គេ​មិន ដឹងថា តើ​
​មាន ក្រុមហ៊ុន ចំនួន ប៉ុន្មាន ទេ ដែល​រត់ ការ​បាន សិទ្ធិ វិនិយោគ លើ​ដីស​ម្ប ទាន អភិ​វឌ្ឈន៍​ត្រឹម ត្រូវ ពី​រាជ រដ្ឋាភិបាល ហើយ ពួកគេ បែរជាយក ឡាយ​សិន (License) នោះ ទៅ​គួក ជេ​រលក់ បន្តទៅ ឲ្យ​ក្រុម ហ៊ុន​ផ្សេងៗ ជា​ភាគី​ទី​២ ឬ​ទី​៣​ទៀត ដែល​មិន មាន លក្ខណៈ សម្បត្តិ គ្រប់គ្រាន់ សោះ​ទៅ​វិញ​? តើ​ទង្វើ បែបនេះ អាច​ចាត់ ទុក​ថា​ជា ការ​ក្បត់ ទំនុក ចិត្ត ឬ​ជា ការរំលោភ បំពាន ច្បាប់ ឬទេ​?

​គួរ​បញ្ជាក់​ផង​ដែរ​ថា អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​គួរតែ​បង្កើន​ការត្រួតពិនិត្យ​ភាពមិនប្រក្រតី របស់​ក្រុមហ៊ុន​មួយចំនួន ដែល​ធ្វើ​ប្រាសចាក​ទៅនឹង​គោលការណ៍​របស់​រដ្ឋាភិបាល​។ លោក សេង វឿត នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រឡាញ់​បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឲ្យដឹងថា ក្រុមហ៊ុន​ទាំងអស់​ដែល​ឆ្លងកាត់​តំបន់​លោក​គ្រប់គ្រង គេ​សុទ្ធតែ​បង្ហាញ​ច្បាប់​ទំលាប់​ត្រឹមត្រូវ ដូច្នេះ​ជំនាញ​របស់​លោក បាន​ត្រឹមតែ​មើល​ប៉ុណ្ណោះ ។ លោក​បន្ត​ថា​មាន​ក្រុមហ៊ុន​ជាច្រើន​ដែល​មាន​ច្បាប់ទម្លាប់​ហ្នឹង ភាគច្រើន​នៅក្នុង​ខេត្ត សៀមរាប ឧត្តរមានជ័យ ព្រះវិហារ និង​ខេត្ត​កំពង់ធំ ។​
​ជុំវិញ​ទៅនឹង​ករណី​ខាងលើ​នេះ​ដែរ អ្នក​យក​ព័ត៌យើង​បាន​ព្យាយាម​ទាក់ទង​ទៅ​លោក ស្រ៊ូ នឹង លោក ស្រ៊ី​ម ដើម្បី​បំភ្លឺ​ជុំវិញ​ការដឹកជញ្ជូន​ឈើ​របស់​គាត់​ដែរ ប៉ុន្តែ​ទូរស័ព្ទ​របស់​លោក​ទាំង​ពីរ​មិន​អាច​ទាក់ទង​សុំ​ការពន្យល់​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែកញ្ញា​នេះ​៕

2014-10-01_095320

មតិយោបល់