ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ទឹកជំនន់នៅកូរ៉េខាងជើងមនុស្សស្លាប់កើនដល់ ១៣៣ នាក់ ខណៈដែល ៣៩៥ នាក់កំពុងអ្នកបាត់ខ្លួន

កូរ៉េៈ បើតាមអង្គការសហប្រជាជាតិ បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅភាគឦសានប្រទេសកូរ៉េខាងជើង បានកើនឡើងដល់ ១៣៣ នាក់ហើយ ខណៈដែល ៣៩៥ នាក់ទៀតកំពុងបាត់ខ្លួន។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦។

ការិយាល័យ UN សម្រាប់សម្របសម្រួលកិច្ចការមនុស្ស ហៅកាត់ថា (OCHA) នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃច័ន្ទ ដោយដកស្រង់តួលេខដែលទទួលបានពីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានឲ្យដឹងថា មនុស្សចំនួន ១០៧.០០០ នាក់ ត្រូវបានបង្ខំចិត្តជម្លៀសខ្លួនចេញពីផ្ទះរបស់ពួកគេ នៅតាមតំបន់ដងទន្លេ Tumen៕

n-korea-flood-death-toll-rises-to-133-with-395-missing

មតិយោបល់