អាល្លឺម៉ង់ៈ បន្ទាប់ពីខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារ នៅផ្សារមមាញឹក ក្នុងទីក្រុង Munich ប្រទេសអាឡឺម៉ង់ ដែលបណ្ដាលមនុស្សស្លាប់កើនដល់ ៩នាក់ និងរងរបួសជាង ១០នាក់ផ្សេងទៀត កាលពីល្ងាចថ្ងៃសុក្រនោះ ខណៈនេះ អាជ្ញាធរបានប្រកាសប្រាប់សាធារណៈជនថា នឹងផ្អាកការដឹកជញ្ជូន ព្រមទាំបិទតាមដងផ្លូវធំៗ ដែលជាទីក្រុងធំ ជាងគេទីបីរបស់អាល្លឺម៉ង់ ដើម្បីតាមចាប់ខ្មាន់កាំភ្លើង។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦។
ប៉ូលិសទីក្រុង Munich បានជំរុញឲ្យប្រជាពលរដ្ឋស្នាក់នៅផ្ទះ ឬកុំចេញដើរផ្តេសផ្តាសប្រយ័ត្នមានគ្រោះ ថ្នាក់។ ហើយករណីខាងលើនេះ មិនទាន់មានការបញ្ជាក់ថាតើបណ្តាលមក ពីមូលហេតុអ្វីឲ្យពិតប្រាកដ នៅឡើយទេ។
អ្នកនាំពាក្យរបស់ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់ មានខ្មាន់កាំភ្លើងម្នាក់បានស្លាប់ បន្ទាប់ពីការ បាញ់កាំភ្លើងតដៃ ជាមួយក្រុមប៉ូលិសនៅទីក្រុង Munich៕
មតិយោបល់