ព្រៃវែង: ប្រជាពលរដ្ឋរស់នៅ ក្នុងក្រុងព្រៃវែង អត់ទ្រាំមិនបាន និងក្រុមហ៊ុន ហេង ណារា ទទួលបានសិទ្ធវិនិយោគប្រមូលសំរាមមកប្រមូលមិនបានទៀងទាត់ នៅតាមផ្ទះ និងតាមដងផ្លូវសាធារណៈ ដែលផ្ទះខ្លះ៥ថ្ងៃ ផ្ទះខ្លះ១សប្តាហ៍ និងខ្លះទៀតតាំងពីថ្ងៃចូលឆ្នាំហើយ ទើបមកប្រមូល។
បើអាជ្ញាធរក្រុងនៅតែមិនចាត់វិធានការ ឱ្យបានច្បាស់លាស់ទៅលើក្រុមហ៊ុន ហេង ណារា ទេ ហើយក្រុមគាត់ និងខកចិត្ត ជាខ្លាំង បើគ្មានដំណោះស្រាយទេនោះ។
ប្រភពពីប្រជាពលរដ្ឋរស់នៅទីនោះបានបន្តរថា និយាយពីប្រាក់សេវាបង់ប្រចាំខែ វិញមកប្រមូលទៀងទាត់ល្អណាស់ មិនដែលភ្លេចទេ។
គាត់បញ្ចាក់ថា រឿងប្រមូលសំរាមមិនទៀងទាត់ មិនមែនទើបជាលើកទីមួយទេ គាត់សំណូមពរដល់ក្រុម ហេង ណារា បំពេញការងារឱ្យមានភាពទទួលខុសត្រូវផង កុំធ្វើការរដេបរដុបបែបនេះតទៅទៀត ព្រោះម្នាក់ៗតែងតែចង់ឱ្យបរិវេណទីធ្លាខ្យល់អាកាសបរិសុទ្ធ មិនមែនបើកភ្នែកឡើងឃើញ សុទ្ធតែសំរាមនៅពេញមុខផ្ទះនោះទេ ។
នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ Post News មិនអាចទំនាក់ទំនងជាមួយភាគីខាងក្រុមហ៊ុន ហេង ណារា បានទេព្រោះទូរស័ព្ទមិនចូល រីឯលោក លាត ភារុណ អភិបាលក្រុងព្រៃវែងឆ្លើយថា អត់បានចុះទៅពិនិត្យមើលទេ៕
មតិយោបល់