ថៃ:លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ ព្រះរាជទាននូវ សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែករដ្ឋបាលអប់រំពីសាកលវិទ្យាល័យបូរផា នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦។
ការទទួលបានជយលាភីដ៏ឧត្ដុង្គឧត្ដមនេះ ក៏ដោយសារលោករដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន បានអនុវត្តកំណែទម្រង់វិស័យអប់រំ សំខាន់ជាច្រើនដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពអប់រំនៅកម្ពុជា ព្រមទាំងសម្រេចបាននូវ សមិទ្ធផលវិជ្ជមានជាច្រើន ដែលមានការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
ក្នុងនោះដែរ លោកបាននឹងបន្តអនុវត្តការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ដោយបានបង្កើត ចំណងសហប្រតិបត្តិការ ភាពជាដៃគូជាមួយនឹងបណ្ដាប្រទេសទាំងអស់ លើសាកលលោក ជាពិសេស ប្រទេសសមាជិកប្រទេសក្នុងសហគមន៍អាស៊ាន ដែលក្នុងនោះគឺកិច្ចសហការភាពជាដៃគូលើវិស័យអប់រំ ជាមួយនឹងព្រះរាជាណាចក្រថៃ៕
មតិយោបល់