ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អ៊ីរ៉ាក់: បំផ្ទុះគ្រាប់បែកនៅទីក្រុងបាកដាដ បណ្តាលឲ្យមនុស្សស្លាប់ និងរបួស ៣៧នាក់

អ៊ីរ៉ាក់: យ៉ាងហោចណាស់មនុស្ស ០៧នាក់បានស្លាប់ និង៣០នាក់ទៀតរងរបួស បន្ទាប់ពីមានហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាត លើរថយន្តមួយគ្រឿង នៅក្បែរទីផ្សារមួយ នៅភាគខាងកើតរដ្ឋធានីបាកដាដរបស់ប្រទេសអ៊ីរ៉ាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃច័ន្ទ ទី២៥ ខែមេសា ឆ្នាំ២០១៦។

ការវាយប្រហារខាងលើនេះដែរ បានកើតឡើងកាលពីល្ងាចថ្ងៃច័ន្ទ ពេលវេលានៅទីក្រុងបាកដាដ ដោយរថយន្តមួយគ្រឿង ផ្ទុកដោយគ្រាប់បែកបានផ្ទុះឡើង នៅក្បែរផ្សារដ៏មមាញឹកមួយ ដែលប្រមូលផ្តុំដោយអគារពាណិជ្ជកម្មសំខាន់ៗ។

គួរបញ្ជាក់ថា ហាងលក់ទំនិញ និងអគារមួយចំនួនបានទទួលរងការខូចខាត។ អាជ្ញាធរអ៊ីរ៉ាក់ បានសង្ស័យថាទង្វើនេះ គឺត្រូវបានបង្កឡើងដោយបណ្តាញក្រុមរដ្ឋអ៊ីស្លាម ISIS ដែលមានមូលដ្ឋាននៅភាគខាងជើង និងខាងលិចប្រទេសអ៊ីរ៉ាក់ ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០១៤ មកម្ល៉េះ៕

photo_2016-04-25_21-26-19 photo_2016-04-25_21-26-21

មតិយោបល់