ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ពិតជាព្រៃផ្សៃមែន! ISIS ប្រហារជីវិតមនុស្ស ៨នាក់ ដោយដាក់ក្នុងទ្រុងដែក រួចពន្លិចចូលទឹកសម្លាប់ នៅទីក្រុង Mosul

អ៊ីរ៉ាក់ៈ ក្រុមភេរវកម្ម ISIS បានប្រហារជីវិតពលរដ្ឋអ៊ីរ៉ាក់ ៨នាក់ ក្នុងខេត្ត Nineveh ដោយដាក់ពួកគេ ក្នុងទ្រុងដែក រួចពន្លិចចូលទឹកសម្លាប់តែម្ដង។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។

តាមប្រភពព័ត៌មានក្នុងស្រុក បាននិយាយកាលពីថ្ងៃអង្គារថា ជនស៊ីវិលអ៊ីរ៉ាក់សរុប ៨នាក់ ត្រូវបានចាប់ខ្លួន នៅស្រុក al-Douse ភាគកណ្តាលទីក្រុង Mosul ដោយចោទពីបទធ្វើចារកម្មលើរដ្ឋាភិបាល និងកងកម្លាំង Peshmerga ទើបពួកគេត្រូវកាត់ទោសប្រហារជីវិ ដោយដាក់ក្នុងទ្រុងដែក រួចពន្លិចចូលទឹកសម្លាប់ ។

ក្រុមភេរវករ ISIS ថែមទាំងបានបង្ហាញពីឈុតឆាក ខណៈដែលពួកគេចាប់អ្នកទាំង៨ នាក់នោះ ចូលទៅក្នុងទ្រុងដែក និងគ្រាដែលសម្លាប់ពូកគេផងដែរ។

គួរបញ្ជាក់ដែរថា កាលពីចុងខែសីហា ISIS បានប្រហារជីវិតពលរដ្ឋអ៊ីរ៉ាក់ ១៥ នាក់ហើយ ដោយការពន្លិចចូលទឹកសម្លាប់ និងបាញ់ក្បាលរបស់ពួកគេ នៅក្នុងខេត្ត Nineveh៕

isis-executes-8-iraqi-people-by-drowning-inside-cage-in-mosul-city

មតិយោបល់