ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សម្តេចតេជោ ឆ្លៀតពេលចែកទឹកជូនប្រជាពលរដ្ឋ មុនសម្ពោធផ្លូវជាតិលេខ៥៦

បន្ទាយមានជ័យ: ខណ:ដែលសម្តេចអញ្ជើញដល់ សម្តេចធ្វើការចែកទឹក ដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្វះទឹកប្រើប្រាស់ នៅក្នុងស្រុកទាំងពីរ គឺស្រុកស្វាយចេក និងស្រុកថ្មពួក គ្រាដែរសម្តេចអញ្ជើញ បើសម្ភោធ ផ្លូូវជាតិលេខ៥៦ នាព្រឹកថ្ងៃទី២៦ ខែមេសានេះ។

បងប្អូនប្រជាពលរដ្ឋដែលចូលរួមក្នុងឱកាសនោះបាននិយាយថា ពួកគាត់ពិតជាសប្បាយរីករាយណាស់ ចំពោះវត្តមានរបស់សម្តេចលើទឹកដីថ្មពួក។ពួកគាត់បន្តថា ពួកគាត់ពិតជារងចាំ ដោយអន្ទះសារនូវដំណើរអញ្ជើញដល់ របស់សម្តេច ពិសេសចង់ជួបផ្ទាល់ ដើម្បីបានស្តាប់ប្រសាសន៍សួរសុខទុក្ខ និងយកចិត្តទុកដាក់ របស់សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត៕

Capture 2 1

មតិយោបល់