ព័ត៌មានជាតិ

ជនសង្ស័យពីរនាក់បានធ្វើសកម្មភាពលួចគាស់ទូរដែកយកប្រាក់ជាង៥ម៉ឺនដុល្លារួចរត់គេចខ្លួន

កណ្តាលៈ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩វេលាម៉ោង៤និង២០នាទី ចំណុចរោងចក្រតម្បាញមួនតៃ ភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរលិច១ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ(តំណាងរោងចក្រ) ឈ្មោះលឹម វិញ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិដើមមាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ ប្រធានរដ្ឋបាលរោងចក្រ ។
ជនសង្ស័យ ០២នាក់ភេទប្រុស មិនស្គាល់អត្តសញ្ញាណភេទប្រុស អាយុប្រហែល៣០ជាង ឆ្នាំ ពាក់មួកកន្តឹប ពណ៌ស ពាក់ម៉ាស ស្លៀកពាក់ឈុតប៉ារ៉ា (គេចខ្លួន)។
សំភារៈបាត់បង់ រួមមានប្រាក់ដុល្លា ចំនួន៥០.៥២៣ដុល្លាអាមេរិក។
*វត្ថុតាងចាប់យក៖
-ទូរដែកទំហំ៦០សង់ទីម៉ែត្រគុណ៥០សង់ទីម៉ែត្រចំនួន ១
-អាវយឺតមនុស្សស្រីដៃវែង ចំនួន១៨អាវ
-ម៉ាឡេតចំនួន១
-ទួណឺវីសចំនួន១ ។
តាមមុនពេលកើតហេតុ ជនរងគ្រោះ ដែលជាតំណាងរោងចក្រ និងខាងគណនេយ្យបានទុកទូរដែកនៅក្នុងបន្ទប់ហើយបានចាក់ទ្វារបន្ទប់ត្រឹមត្រូវមុនចេញទៅផ្ទះ។
លុះដល់វេលាម៉ោង៥និង០៩នាទីពេលដែលឈ្មោះយូរ៉ាន់ ជាបុគ្គលិកផ្នែកបើកបរចូលទៅស្កែនមេដៃដើម្បីបើកឡាន ដឹកភ្ញៀវរបស់រោងចក្រ ស្រាប់តែឃើញទូរដែក ដែលទុកនៅក្នុងបន្ទប់គណនេយ្យត្រូវបានជនសង្ស័យ យកចេញមកគាស់នៅមុខបន្ទប់ គាត់ក៏បានដើរទៅហៅជនជាតិចិនដែលស្នាក់នៅខាងក្រោយអគាររោងចក្រឲ្យមកមើលនិងបានរាយ
ការណ៍ ជូនសមត្ថកិច្ចចុះទៅពិនិត្យឆែកមើលតាម រយះ កាមេរ៉ាសុវត្ថិភាពឃើញជនសង្ស័យ២នាក់ដែលមាន
ភិនភាគដូចខាងលើ បានផ្លោះតាមរបងរោងចក្រផ្នែកខាងជើងចូលទៅធ្វើសកម្មភាពគាស់ទ្វារបន្ទប់អូសទូរដែកចេញមកមុខបន្ទប់ហើយគាស់យកលុយ រួចគេចខ្លួនបាត់តែម្តង។ ករណីនេះកម្លាំង ជំនាញបច្ចេកទេសខេត្ត និងកម្លាំង ជំនាញយុត្តិធម៌ក្រុងតាខ្មៅ កំពុងបន្តធ្វើការស្រាវជ្រាវតាមនីតិវិធី៕

 

មតិយោបល់