ព័ត៌មានជាតិ

ស្លុតចិត្តណាស់! ក្មេងស្រីខ្មែរឥស្លាមម្នាក់ រអិលជើងធ្លាក់ចូលទឹក ក៏លង់ស្លាប់តែម្ដង

ត្បូងឃ្មុំៈ កាលពីវេលាម៉ោង ៥ និង៣០នាទីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៩ មានករណីក្មេងលង់ទឹកស្លាប់ នៅចំណុចមាត់ទន្លេមេគង្គ ខាងក្រោយវត្តរការធំ ស្ថិតនៅភូមិព្រែកតូច ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ។

ក្មេងស្រីឈ្មោះ សា ម៉ារីយ៉ា អាយុ ៤ឆ្នាំ ជនជាតិខ្មែរឥស្លាម ឪពុកឈ្មោះ ស្លេះ វ៉ាន់សា អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរឥស្លាម និងម្ដាយឈ្មោះ គឹម ទីសាស់ អាយុ៣៧ឆ្នាំ ជនជាតិខ្មែរឥស្លាម អ្នកទាំងបីរស់នៅលើផែបណ្តែតទឹក (ក្បូនចិញ្ចឹមត្រី) ភូមិ-ឃុំកើតហេតុ។

ដំណើររឿង៖ ជនរងគ្រោះ បានដើរទៅយកអាវហាលនឹងស្នួរលើផែ ស្រាប់តែរអិលជើងធ្លាក់ទឹក ខណៈដែលម្តាយកំពុងអង្គុយដោះត្រីមង ហើយឪពុកកំពុងសម្រាកក្នុងរោងលើផែ។

ដោយឃើញភ្លាមនោះ ឪពុកបានលោតទឹករាវរកកូន តែមិនឃើញ ក៏ស្រែកហៅអ្នកភូមិជិតខាងជាច្រើននាក់ ជួយមុជទឹករាវរករហូត ដល់ម៉ោង៦ និង២០នាទីល្ងាចថ្ងៃដដែល ទើបរកឃើញសព។

ក្រោយទទួលព័ត៌មានភ្លា​ម សមត្ថកិច្ចជំនាញ បានចុះត្រួតពិនិត្យសព ដោយពុំឃើញមានអ្វីគួរកត់សម្គាល់ ទើបប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់