ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ទាហានអ៊ីស្រាអែលបាញ់សម្លាប់បុរសវ័យក្មេងប៉ាឡេស្ទីនម្នាក់ នៅជិតទីក្រុងហេប្រូន

ប៉ាទ្បេស្ទីនៈ បើតាមគ្រូពេទ្យ និងសាក្សីបានឲ្យដឹងថា បុរសវ័យក្មេងប៉ាឡេស្ទីនម្នាក់ ត្រូវបានបាញ់សម្លាប់ កាលពីថ្ងៃព្រហស្បតិ៍ ដោយគ្រាប់កាំភ្លើងរបស់ទាហានអ៊ីស្រាអែល នៅតំបន់ Bedit Oula ភាគខាងជើង តំបន់ West Bank នៃទីក្រុងហេប្រូន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិហួ ចេញផ្សាយនៅទី១៦ ខែកញ្ញា ឆ្នាំ២០១៦។

តាមសក្សីខាងលើ បាននិយាយថា លោក Mohamed Sarahin បានស្លាប់ ដោយសារគាត់រងរបួសជាច្រើន ម៉ោង បន្ទាប់ពីកម្លាំងកងទ័ពអ៊ីស្រាអែល បានវាយប្រហារបាញ់កម្ទេចផ្ទះរបស់គាត់ និងឪពុកនៅតំបន់ជនបទ បន្ទាប់ពីពួកគេតដៃប្រយុទ្ធគ្នាជាមួយទាហាន។

សាក្សីឃើញផ្ទាល់ភ្នែក បានឲ្យដឹងថា លោក Sarahin រងរបួសធ្ងន់ ហើយឪពុករបស់គាត់ ត្រូវបានទាហាន អ៊ីស្រាអែលចាប់ខ្លួន។ បន្ទាប់ពីពីរបីម៉ោងក្រោយមក គាត់ត្រូវបានគេប្រកាសថា ស្លាប់ដោយសាររបួសធ្ងន់។

គួរបញ្ជាក់ដែរថា ចាប់តាំងពីខែតុលាមក រលកនៃភាពតានតឹងមួយ ត្រូវបានផ្ទុះទ្បើងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលជាចម្បងស្ថិតនៅទឹកដីប៉ាឡេស្ទីនតែម្ដង ក្នុងក្រុងយេរូសាឡឹម និងតំបន់ West Bank ។ តួលេខផ្លូវការ បានឲ្យដឹងថា ពួកប៉ាឡេស្ទីន ២២៥ នាក់ និងអ៊ីស្រាអែល ៤០នាក់ ត្រូវបានសម្លាប់ ក្នុងអំទ្បុងពេលប្រឈមមុខដាក់គ្នានេះ៕

israeli-soldiers-gunfire-kills-palestinian-young-man-near-hebronisraeli-soldiers-gunfire-kills-palestinian-young-man-near-hebron%e1%9f%a2

មតិយោបល់