អាមេរិកៈ យោងតាមសេចក្តីរាយការណ៍របស់មន្រ្តីប៉ូលិស បានឲ្យដឹងថា មនុស្ស៦នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះខ្នាតតូចជាលក្ខណៈឯកជនមួយគ្រឿង កាលពីថ្ងៃសុក្រ ទី១២ សីហា នៅឯព្រលានយន្តហោះ Shannon នៅក្នុងទីក្រុង Fredericksburg រដ្ឋ Virginia សហរដ្ឋអាមេរិក។
សារព័ត៌មាន CNN របស់សហរដ្ឋអាមេរិក បានឲ្យដឹងនៅថ្ងៃទី១៣ សីហានេះ ថា ដំបូងឡើយយន្តហោះមួយគ្រឿងនេះ មានបំណងធ្វើការចុះចត ប៉ុន្តែវាបានរត់ខុសផ្លូវទៅវិញ។
ប្រភពដដែល បានបញ្ជាក់ថា នៅពេលដែលយន្តហោះនេះរត់ខុសផ្លូវហើយនោះ វាក៏បានទៅបុកដើមឈើ ហើយបង្កជាអគ្គីភ័យកើតឡើងតែម្តង ដែលមន្រ្តីជួយសង្រ្គោះបានរកឃើញសាកសពចំនួន៦នាក់ ក្រោយពីមានការផ្ទុះយន្តហោះនោះ៕
មតិយោបល់