ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ហ្វីលីពីនត្រៀមខ្លួនរួចរាល់ ដើម្បីផ្តល់ជំនួយដល់តំបន់រងផលប៉ះពាល់ដោយខ្យល់ព្យុះ

ហ្វីលីពីន: រដ្ឋាភិបាលហ្វីលីពីនបានធានាជំនួយដល់ប្រជាជននៅក្នុងតំបន់​ដែលត្រូវបានវាយប្រហារដោយព្យុះត្រូពិក Nida ពោលគឺនៅតាមតំបន់មូលដ្ឋានគេហៅ​ឈ្មោះ​ថា Carina ដែលបានធ្វើឱ្យបាក់ដីនៅភាគខាងជើងខេត្ត Cagayan នៅថ្ងៃអាទិត្យនេះ។ នេះបើ​យោង​តាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០១៦នេះ។

ការិយាល័យទំនាក់ទំនងលេខាធិការរបស់ប្រធានាធិបតីលោក Martin Andanar បានផ្តល់បទសម្ភាស​មួយ​នៅស្ថានីយ៍វិទ្យុរបស់រដ្ឋមួយបាននិយាយថា ម្ហូបអាហារមួយចំនួន ៣០.០០០កញ្ចប់ នឹងយកទៅឲ្យជនរង​គ្រោះ​​ ដែលរងផលប៉ះពាល់នៅតាមតំបន់មួយនៅក្នុងខេត្តមួយនេះផងដែរ។

លោកបានព្រមានអ្នកស្រុកនៅតាមតំបន់ទំនាប ជាពិសេសអ្នកនៅលើឆ្នេរសមុទ្រភាគខាងកើត និងភាគខាង​ជើងនៃប្រទេស ដែលព្យុះត្រូពិច Nida វាយប្រហារខ្លាំងជាងគេ។ ហើយលោកបានជំរុញឱ្យអ្នក​​នេសាទ​ទាំង​អស់ ពន្យាពេលចូលទៅកាន់សមុទ្រ ដែលជាការប្រុងប្រយ័ត្ន។

សូមជម្រាបថា ការរំខានដោយអាកាសធាតុនេះ បាននាំមកនូវភ្លៀងធ្លាក់ខ្លាំងដែលបង្កឱ្យមានគ្រោះថ្នាក់ និងការគំរាមកំហែងនៃទឹកជំនន់និងខ្យល់ព្យុះកើនឡើង។នៅតាមតំបន់មួយចំនួននៅក្នុងខេត្ត Cagayan និងខេត្ត Isabela បានបាត់បង់ការផ្គត់ផ្គង់ថាមពលរបស់ខ្លួន ដោយសារការរំខានអាកាសធាតុនោះ៕

Philippine people hit by storm NidaPhilippine storm Nida

មតិយោបល់