ព័ត៌មានជាតិ

បុរសម្នាក់ត្រូវសសររអិលធ្លាក់សង្កត់ បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង!

ក្រចេះ: មានឧប្បវហេតុមួយបានកើតឡើង បណ្តាលឲ្យស្លាប់បុរសម្នាក់ ដោយរអិលធ្លាក់ឈើសសរពីលើរថយន្តកន្រ្តៃកៀបកជាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី នៅថ្ងែទី៨ ខែកញ្ញា ឆ្នាំ២០១៧ នៅចណុចកើតហេតុ ភូមិជ្រោយស្នែងក្របីលើ ឃុំកំពុងគរ ស្រុកព្រែប្រសព្វ ខេត្តក្រចះ។

សាកសពជនរងគ្រោះមានឈ្មោះ ភិន លាប ភេទប្រុស អាយុ៥០ឆ្នាំ នៅភូមិជ្រោយស្នែងក្របីលើ ឃុំកំពុងគរ ស្រុកព្រែប្រសព្វ ខេត្តក្រចេះ។

ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកជួយលើកសសរ រួមមាន ១ឈ្មោះ ភិន លាន ទី២មានឈ្មោះ រ៉េន សុភា ភេទប្រុស អាយុ៣២ឆ្នាំ ទី៣មានឈ្មោះ ហ៊ុន ខុម ភេទប្រុស អាយុ៣០ឆ្នាំ បានលើកសរសរដាក់លើរថយន្តកន្រ្តៃ នៅពេលលើកសរសរទី៥ ពេលនោះជនរងគ្រោះឱនកបម្រុងនឹងលើក តែសរសរបានគងមួយចំហៀងហើយ រួចក៏រអិលសរសរនោះធ្លាក់សង្កត់កបុរសម្នាក់នោះស្លាប់តែម្តង។

ក្រោយពេលកើតហេតុ សាកសពរបស់ជនរងគ្រោះត្រូវបានបងប្អូនសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់